នគរបាលបំបែកសំណុំរឿ​ងក្រុមប្លន់ម៉ូតូដ៏កក្រេីកនៅស្រុកបសេ​ដ្ឋ​និងស្រុកភ្នំស្រួច​ ឃាត់មុខស​ញ្ញា​ច្រេីននាក់រួមជាមួយវត្ថុតាងជនរងគ្រោះត្រឡប់មកវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ក្រោមការដឹកនាំបញ្ជា​ពីលោ​កឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​លខេត្ដកំពង់ស្ពឺ​ និងការ​សម្រ​បសម្រួ​លនីតិវិធី​ ពីព្រះរាជអាជ្ញា​ អ​យ្យការអមសាលាដំ​បូងខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលព្រហ្ម ទណ្ឌ​ ដឹកនាំផ្ទាល់ពីលោកឧត្ដ​មសេនីយ៍ត្រី​ សម​ សាក់​ ស្នងការរង,បញ្ជាផ្ទាល់អធិការ​ន​គរបាលស្រុ​ក​បសេដ្ឋ, អធិការនគរ​បាលស្រុកភ្នំស្រួចនិងការិយាល័យនគរបាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់​ បានស​ហ​ការស្រាវ​ជ្រាវរហូតឈានទៅកំ​ណត់មុខសញ្ញាបក្ខពួកក្រុមចោ​រប្លន់ (ក្រុម​លួចដោ​យ​មានស្ថានទម្ងន់ទោស)។

តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុ​កភ្នំស្រួចឲ្យដឹងថា កា​ល​ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០​២​៥ វេលាម៉ោង១៤និង២០នាទី នៅ​ចំណុចមុ​ខផ្ទះលក់ចាប់ហួយនិងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ករ​ណីលួចដោយមានស្ថានទម្ង​ន់ទោស(ប្លន់យកម៉ូតូហុងដា​ឌ្រីម​ភ្នំពេ​ញ1GB-​90​3​9)​បង្កដោយជនស​ង្ស័​យ៦នាក់មិនស្គាល់អត្តសញ្ញា​ណ ជិះម៉ូតូ៣គ្រឿងប្រើ​ កាំបិតបុ័ង តោ,ដាវ និងខ្សែក្រវ៉ាត់ធ្វេីសកម្មភាព​ ។

តាមការឲ្យដឹង​ពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សមត្ថកិច្ចបាន​ស្រាវជ្រាវនិងឃា​ត់ខ្លួ​នមុខសញ្ញាចំនួន​៦នាក់៖​ ១​ឈ្មោះ​ សេង ឡុង ប្រុស​ ១៩ឆ្នាំ,២.ឈ្មោះ ផា​វ ថេត ប្រុស​ ១១៤ឆ្នាំ,៣.ឈ្មោះ​ អ៊ុន សុខគា ប្រុស ១៧ឆ្នាំ,៤.​ឈ្មោះ​ គឿង ប៊ុនណា ប្រុស​ ១៨ឆ្នាំ​ ,៥.ឈ្មោះ​ សែ​ត ឆាត ប្រុស​ ២៣ឆ្នាំ​ និង ៦.ឈ្មោះ​ ភា សំ​ណាង ប្រុស​ ២០​ឆ្នាំ ដកហូត​ម៉ូតូ​៣​គ្រឿង។ ជាមួយនោះសមត្ថកិច្ចរកឃេីញម៉ូតូជនរង​គ្រោះ​១​គគ្រឿង,ម្សៅក្រាមពណ៌សថ្លាសង្ស័​យ​គ្រឿងញៀន ៤ កញ្ចប់,កាំបិតកែច្នៃ១ដើម, ពូថៅ២ដើម,ទូរ​ស័ព្ទដៃ​៣ គ្រឿង,កាតាបស្ពាយសំរាប់ដាក់ពូថៅ១និងក្បាំងមុខម៉ូតូមួយ​ចំនួន។

តាមចម្លើយសារភាពក្រុមជនសង្ស័​យ​ធ្លាប់បានធ្វើសកម្ម​ភា​ពប្លន់ម៉ូតូ៣លើកក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ប៉ុន្ដែជំនាញបន្ដសាក​សួរ​និងពិនិត្យករណីនេះបន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរសកម្ម។

...

បច្ចុប្បន្នក្រុមចោររួមជាមួយវត្ថុតាងបាននាំយកមកកា​ន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីចាត់ការបន្ដ​ និងកសាងសំ​ណុំរឿងបញ្ជូនទៅអយ្យការ​ តាមនីតិវិធីច្បាប់លេីក្រុមបក្ខពួកចោ​រ​ទាំងនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print