លោកបណ្ឌិត យង់ ពៅ ៖ បានឱ្យដឹងថាកម្ពុជា មិនជំទាស់ នឹងបំណងថៃសង់របងនោះទេ ចង់សង់ពីបេតុង ឬដែក ឬមាសក៏ដោយ ប៉ុន្តែត្រូវសង់ក្នុងដីថៃ ផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង-សៀម

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការបានឱ្យដឹងថា ៖ កម្ពុជា មិនជំទាស់ នឹងបំណងថៃសង់របងនោះទេចង់សង់ពីបេតុង ឬដែក ឬមាសក៏ដោយ ប៉ុន្តែត្រូវសង់ក្នុងដីថៃ ផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ៖ រីឯការសាងសង់សំណង់ក្ដី ឬជីកប្រឡាយក្ដីនៅលើបន្ទាត់ព្រំដែនទ្វេភាគីត្រូវតែឯកភាពគ្នាជាដាច់ខាត ថៃ មិនមែនមេកន្ទ្រាញសកលលោកទេ ៕

...

ប្រភព ៖ លោកបណ្ឌិត យង់ ពៅ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print