ភ្នំពេញ៖ រន្ធត់ទាំងព្រឹក ស្ត្រីម្នាក់ជិះម៉ូតូ ZoomerX មិនប្រយ័ត្ន ត្រូវបានរអិលដួលស្របពេលរថយន្ដដឹកទំនិញមកពីក្រោយ កិនបែកក្បាលស្លាប់នៅនិងទីតាំងកន្លែងកើតហេតុតែម្ដង ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដដែលស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំេពញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានស្ត្រីម្នាក់ ត្រូវបានរថយន្តដឹកទំនិញ មួយគ្រឿង ម៉ាក ហ៉ីយ៉ាន់ដា ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B-3054 បេីកបរក្នុងទិសដៅពីកេីតមកលិច ខណៈពេលបេីកស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ស្រាប់តែម៉ូតូ មួយគ្រឿង ម៉ាក ZoomerX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-2289 បានរអិលដួល ស្របពេលនោះ ក៏រថយន្តកិនពីលេីបណ្តាលឲ្យបែកក្បាលធ្លាយខួរតែម្តង។ ចំណែកម្ចាស់រថយន្ដបានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕