រន្ធត់ណាស់! ស្ត្រីម្នាក់ត្រូវរថយន្ដដឹកទំនិញកិនបែកបែកក្បាលស្លាប់ទាំងព្រឹក បន្ទាប់ពីជិះម៉ូតូរអិលដួល

ចែករំលែក៖

ភ្នំពេញ៖ រន្ធត់ទាំងព្រឹក ស្ត្រីម្នាក់ជិះម៉ូតូ ZoomerX មិនប្រយ័ត្ន ត្រូវបានរអិលដួលស្របពេលរថយន្ដដឹកទំនិញមកពីក្រោយ កិនបែកក្បាលស្លាប់នៅនិងទីតាំងកន្លែងកើតហេតុតែម្ដង ។

ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ៧និង៣០នាទីព្រឹក ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដដែលស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំេពញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានស្ត្រីម្នាក់​ ត្រូវបានរថយន្តដឹកទំនិញ​ មួយគ្រឿង​ ម៉ាក​ ហ៉ីយ៉ាន់ដា​ ពណ៌​ស ពាក់ផ្លាកលេខ​ កំពង់ចាម​ 3B-3054 បេីកបរក្នុងទិសដៅពីកេីតមកលិច​ ខណៈពេលបេីកស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ​ ស្រាប់តែម៉ូតូ មួយគ្រឿង​ ម៉ាក​ ZoomerX ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1GP-2289 បានរអិលដួល​ ស្របពេលនោះ​ ក៏រថយន្តកិនពីលេីបណ្តាលឲ្យបែកក្បាលធ្លាយខួរតែម្តង។ ចំណែកម្ចាស់រថយន្ដបានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន​ បានចុះមកដល់ទីតាំងខាងលេី​ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំ​នាញផ្នែកចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ​ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print