ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានស្រាវជ្រាវឈានទៅឃាត់មុខសញ្ញាក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណៈដែលប៉ះពាល់សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម នៅចំណុចលើផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ៣ករណីផ្សេងគ្នា ៖
សមត្ថកិច្ចឃាត់មនុស្ស៣នាក់,១-ឈ្មោះ សាំង សុបិណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកបើក,២- ឈ្មោះ សម្បត្តិ វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលអ្នកកជិះពីក្រោយនិង៣-ឈ្មោះ វ័ល រិទ្ធា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតាឡាក់ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយ ។
ជាបន្តមកទៀត នៅចំណុចក្នុងបុរី ស៊ីអេស២ (CS2) ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបន្ដឃាត់បាន២នាក់÷ ១-ឈ្មោះ ហ៊ាត សុម៉ាលី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបង្ហោះម៉ូតូនិង២-ឈ្មោះ សុខ ផាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជាអ្នកបង្ហោះ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន សូឃួន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ ក្នងករណីបង្រ្កាបសមត្ថកិច្ចធ្វេីការដកហូតម៉ូតូ៣ គ្រឿងរួមមាន,ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ២០០៩ ឡើង២០១៩ ផ្លាកលេខកណ្តាល 1J-7622 ,ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ២០២៣ ផ្លាកលេខភ្នំពេញ 1JV-2400និងម៉ាកSuzuki nex ពណ៌ខៀវលាយសឆ្នាំ២០២៥ផ្លាកលេខភ្នំពេញ1LJ-8843 និងទូរស័ព្ទដៃ៤គ្រឿង ។
ដោយអនុវត្ដតាមគោលការណ៍ រក្សាទុកម៉ូតូរយៈពេល ៩០ថៃ្ង នៅអធិការដ្ឋាននិងបានអញ្ជេីញអាណាព្យាបាលមកទទួលនិងធ្វេីកិច្ចសន្យាអប់រំប្រគល់ជូនដេីម្បីគ្រប់ គ្រងមិនឱ្យ ប្រព្រឹត្ដជាលេីកទី២ ៕