កោរសក់ក្មេងជិះម៉ូតូបង្ហោះ៥នាក់និងរក្សាទុកម៉ូតូ៣ គ្រឿងរយៈពេល៩០ថ្ងៃនៅអធិការដ្ឋាននគរបាលក្រុងឧត្តុងម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំប​ញ្ជាពីលោកឧត្ដ​មសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងអធិការដ្ឋាននគ​របាលក្រុងឧដុង្គម៉ែជ័យ​ បានស្រាវជ្រាវឈានទៅឃាត់មុខ​សញ្ញាក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​ដែល​ប៉ះពាល់សណ្ដាប់ធ្នាប់សុវ​ត្ថិភាពស​ង្គម នៅចំណុចលើផ្លូវជាតិ​លេខ៥១ ស្ថិតក្នុងភូមិក្បាលអូរ ស​ង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំ​ពង់ស្ពឺ ៣ករណីផ្សេងគ្នា​ ៖​

សមត្ថកិច្ចឃាត់មនុស្ស​៣នាក់,១-ឈ្មោះ សាំង សុបិណ្ឌ​ ភេ​ទ​ប្រុ​ស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃពង្រ សង្កាត់ព​ញ្ញា​ពន់ ខណ្ឌព្រែ​ក​ព្នៅ រាជធានីភ្នំពេញ ជាអ្នកបើក,២- ឈ្មោះ សម្បត្តិ វណ្ណា ភេទប្រុស អា​យុ​១៧​ឆ្នាំ រស់នៅភូមិតាពេជ្រ ឃុំឈ្វាំ​ង ស្រុ​កពញាឮ​ ខេត្តកណ្តាល​អ្ន​កកជិះពីក្រោយនិង៣-ឈ្មោះ វ័ល រិទ្ធា ភេទប្រុ​ស អាយុ​១៥ឆ្នាំ រស់នៅភូមិតាឡា​ក់ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុ​ង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយ​ ។

ជាបន្តមកទៀត នៅចំណុចក្នុងបុរី ស៊ីអេស២ (C​S​2) ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេ​ត្តកំពង់ស្ពឺ​ សមត្ថកិច្ចបន្ដឃាត់បាន​២​នា​ក់​÷ ១-ឈ្មោះ ហ៊ាត សុម៉ាលី ភេ​ទប្រុស អា​យុ១៦ឆ្នាំ ជាអ្នកបង្ហោះម៉ូ​តូនិង២-ឈ្មោះ សុខ ផា​ន់ណា ភេទប្រុ​ស អាយុ ១៥​ឆ្នាំ ជាអ្នកបង្ហោះ​ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី២ ខ័​ណ្ឌពោធិ៍សែ​នជ័យ រាជធានី​ ភ្នំពេ​ញ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍​ទោ​ ជុន​ សូឃួន​ អធិ​ការនគរបាលក្រុ​ងឧដុង្គម៉ែជ័យ​ ក្នងករណីបង្រ្កាបសម​ត្ថកិច្ចធ្វេីការដ​ក​​ហូត​ម៉ូតូ៣​ គ្រឿងរួមមាន,ម៉ា​កហុងដា​សេ​១២​៥ពណ៌ខ្មៅ​ ២០០​៩​ ឡើង​២០​១៩ ផ្លាក​លេខកណ្តា​ល 1J-7622 ,ម៉ាកហុងដា​សេ១២៥​ព​ណ៌ខ្មៅ​២០២៣ ផ្លាកលេខភ្នំពេញ 1​J​V-​24​00​និងម៉ា​ក​Suzuki​ ​nex​ ព​ណ៌​ខៀវ​លា​យ​សឆ្នាំ​២០២៥ផ្លាកលេ​ខភ្នំពេ​ញ​1LJ-​88​4​3 និងទូរស័ព្ទដៃ​៤​គ្រឿ​ង​ ។

...

ដោយអនុវត្ដតាមគោលការណ៍​ រក្សាទុកម៉ូតូរយៈ​ពេ​ល​ ៩០ថៃ្ង​ នៅអធិការដ្ឋាននិងបា​នអញ្ជេីញអាណា​ព្យាបាលមកទទួល​និងធ្វេីកិច្ចសន្យាអប់រំប្រគល់ជូនដេី​ម្បីគ្រប់ គ្រងមិនឱ្យ ប្រព្រឹត្ដ​ជា​លេីកទី២​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print