គ្រោះ​អកុសល! ១គ្រួសារ​ជួប​ឧ​ប្ប​ទ្ទេវ​ហេតុលិច​កាណូត​ស្មាច់​បណ្តាលឱ្យស្លាប់ទាំងអស់គ្នា

ចែករំលែក៖

ខេត្តសៀមរាប ៖ ១គ្រួសារ​មាន​គ្នា៣​នាក់ (​ប្តី,ប្រពន្ធ និង​កូនស្រី​) ជួប​ឧ​ប្ប​ទ្ទេវ​ហេតុ​លិច​កាណូត​ស្មាច់​ បណ្តាល​ឱ្យ​ស្លាប់​ទាំង​៣​នាក់ ខណៈ​នៅ​មិន​ទាន់​រក​(សព​)ប្រពន្ធ ឃើញ​នៅឡើយ គិត​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នេះ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៩​យប់ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ទ្វារ​ទឹក​ចុង​ភូមិ​ស្ទឹង​ព្រះ​ស្រុក ក្នុងភូមិ​ស្ទឹង​ព្រះស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពួក​ បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ករណី​ទឹក​កួច​លិច​កា​ណូត​ស្មាច់​១ គ្រឿង​ ផ្នែក​ខាងលើ​ទ្វារ​ទឹក​(​ខាងជើង​)​បណ្ដាល​ឱ្យ​លិច​ទឹក​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ គឺ​ប្តី​ប្រពន្ធ និង​កូនស្រី ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ ១-​ ឈ្មោះ ឌិ​ត ឌា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ធ្វើស្រែជាប្តី,២-​ ឈ្មោះ​តែម សា​លិ​ត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ ធ្វើស្រែ ជា​ប្រពន្ធ​រក​សពមិន​ទាន់​ឃើញ និង​៣-​ ឈ្មោះ​ ឌិ​ត សិរី អាយុ​១៣​ឆ្នាំ ភេទស្រីមុខរបរសិស្សជាកូន​។ ជន​រង​គ្រោះ​ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​នាំ​គ្នា​បើកកាណូត​ស្មាច់​ទៅ​រក​ចាប់​នុយ​កូន​ក្អាត់​(​សត្វ​) ដើម្បី​រាយសន្ទួច យក​មក​ធ្វើ​ម្ហូប តែ​មិនដឹង​យ៉ាងម៉េច ក៏​ជួប​គ្រោះ​អកុសល​លិច​តែ​ម្តងទៅ។

...

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ចុះ​រាវរក​សព​ស្ត្រី​ជា​ប្រពន្ធបន្ត​ទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print