លោក ហេង រតនា ជំនួបពិភាក្សា ជាមួយប្រធានមូលនិធិចិន Peaceland ប្រចាំកម្ពុជា ផ្តោតការយកចិត្តទុកដាក់ជាសំខាន់លេីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងមូលនិធិចិន Peaceland

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង រតនា ប្រធាន អង្គភាព ស៉ីម៉ាក់ នៅថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Chen Yong ទីប្រឹក្សាស្រាវជ្រាវនិងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន (ARMAC) ដែលបេសកកម្មភាពរបស់លោក សាស្ត្រាចារ្យLiu Wenzhi ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនេះ មានការផ្តោតការយកចិត្តទុកដាក់ជាសំខាន់លេីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងមូលនិធិចិនPeaceland ក៏ដូចជាជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យសកម្មភាពកម្ចាត់មីន។

...

ក្នុងជំនួបពិភាក្សានេះនេះដែរ ក៏មានចាប់អារម្មណ៍ខ្លាំងលេីការអនុវត្តភារកិច្ចបន្ទាន់ចំពោះមុខរបស់អង្គភាព CMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលជាមរតកនៃសង្គ្រាមរយៈពេល៥ថ្ងៃរវាងសៀមនិងកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៕ ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print