តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា​ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ក្នុងអំឡុងបេសកកម្មការងាររបស់

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល​លោក​ បានបញ្ចប់បេសកកម្មការងារនៅកម្ពុជា​ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ លោក Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក និងការចូលរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

...

លោក Sardar Umar Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ក្នុងអំឡុងបេសកកម្មការងាររបស់លោក៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print