ខេត្តស្វាយរៀង: លោក រស់ ធារិទ្ធ អភិបាលរងខេត្ត តំណាងលោក អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅខេត្តស្វាយរៀងនាសាលប្រជុំសាលាខេត្ត។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់ លោកស្រី យូ ម៉ាលែន ប្រធានប្រតិបត្តិគម្រោងនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាលោក ញឹក សារិន នាយប្រតិបត្តិនៃអង្គការស្តារកម្ពុជា លោកអនុប្រធានរតនាគារខេត្ត លោកលោកស្រី អភិបាលរងក្រុងស្រុក មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុងស្រុក លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ ផងដែរ។
លោក រស់ ធារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺមានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ក្នុងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រាល់ការធ្វើសេចក្តីសម្រេចចិត្ត សមាជិកាទាំងអស់ ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្រី យុវជន និងក្រុមជនងាយរងគ្រោះនានាក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ចរិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន ។ បន្ថែមលើនេះ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិហើយក៏ជាមធ្យោបាយមួយដែលបន្សំគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះ និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។
ព្រោះចា ជាទូទៅកិច្ចដំណើរការនេះ រាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន ផលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិ បទប្បញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន ។ ដូចនេះ និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា គណនេយ្យភាពសង្គមតម្រូវឲ្យមានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរផ្នែក ពោលគឺផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) និងផ្នែកផ្គត់ផ្គង់ (រដ្ឋបាលថ្នាក់ក្រោមជាតិ) មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានា។
លោក បន្តថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមលោក ក្នុងការបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដែលរៀបចំដោយអង្គការទស្សនៈពិភព លោកអន្តរជាតិកម្ពុជា និងអង្គការដៃគូ សហការជាមួយរដ្ឋបាលខេត្ត យើងខ្ញុំពិតជាមានមោទនភាព ដែលខេត្តស្វាយរៀង ត្រូវបានជ្រើសរើសទីតាំងសម្រាប់រៀបចំវេទិកានេះឡើង។
ឆ្លងកាត់ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ យោបល់ និងការពិភាក្សាយ៉ាងស្វាហាប់រយៈពេលកន្លះថ្ងៃ សមាជិក សមាជិកាទាំងអស់ពិតជាទទួលបាលនូវបទពិសោធន៍ និងចំណេះដឹងល្អៗជាច្រើន ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តី ពីការងារគណនេយ្យភាពសង្គមផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅកម្រិតមូលដ្ឋាន ដែលធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងដំណើរការត្រួតពិនិត្យតាមដាន វាយតម្លៃអ្នកផ្តល់សេ វាទាំងបីរួម៖រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។
ដូចដែលយើងបានជ្រាបក្នុងឪកាសបើកវេទិកានេះ ឯកឧត្តមបានបញ្ជាក់ថា៖ ការងារគណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមការងារកំណែទម្រង់ជាច្រើន ទៀត។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវមានកាតព្វកិច្ចក្នុងការអនុវត្តយុទ្ធសាស្ត្រនេះឲ្យសម្រេចបានតាមសូចរណា ករដៅរបស់រាជរដ្ឋាភិបាលដែលបានកំណត់ វេទិកានេះក៍បានបង្ហាញឲ្យឃើញពី សារៈប្រយោជន៍ដ៏សំខាន់នៃការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការងារគណនេយ្យ ភាពសង្គម ការបង្កើនចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការកែលម្អសេវាសាធារណៈឲ្យកាន់តែប្រសើរ ការផ្លាស់ប្តូរ ឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកផ្តល់សេវាទាំងបី កាត់បន្ថយគម្លាត រវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ជាពិសេស ការប្តេជ្ញាចិត្តខ្ពស់របស់អ្នកសេវាទាំងបីក្នុងការកែលម្អសេវារបស់ខ្លួនជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។