រថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សចំនួន២ នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ មនុស្សចំនួន២ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយ ម៉ូតូ មូលហេតុសមត្ថកិច្ចសន្និដ្ឋានថា មកពីជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៤ខែកញ្ញាឆ្នាំ ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៧ ត្រង់ចំនុចមុខដីភូមិឈ្មោះ ឡុង ហាក់ ភេទ ប្រុស ស្ថិតនៅភូមិទួលវិហារ ឃុំ ជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចជំនាញចរាចរ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមC.១២៥ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ១B.៣៦២១ បើកបរដោយឈ្មោៈ អុល ចាន់ធូ ភេទប្រុសអាយុ២១ឆ្នាំជាតិខ្មែរនៅ ភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ(រងរបួសធ្ងន់)បានដុបឈ្មោះផលសុភ័ក្ត្រភេទប្រុសអាយុ២៩ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា(រងរបួសធ្ងន់)បង្កជាមួយរថយន្តម៉ាកតាកូម៉ាពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ២R.៤៥០៨មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបើកបរ បន្ទាប់ពីកើតហេតុអ្នកបើកបរ រត់គេចខ្លួនបាត់។

សមត្ថកិច្ច បានបញ្ជាក់បន្តថា អ្នកបើកបរម៉ូតូ បើកបរក្នុងទិសដៅ ពីលិច ទៅ កើត ចំណែក រថយន្ត បើកបរ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពី កើត ទៅ លិចក្នុងនោះបង្កការខូចខាត ម៉ូតូកំរិតធ្ងន់ ចំណែករថយនខូចខាត្តកំរិតស្រាល។ ហើយមូលហេតុ ដែលកើតឡើង គឺបណ្តាល មកពីរថយន្ត បង្ក បើក ជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ហើយ បន្ទាប់ពីកើតហេតុ ក៏ មានសមត្ថកិច្ចជំនាញចរាចរណ៍ ស្រុកត្បូងឃ្មុំ ចុះមកជួយអន្តរាគមន៍ ហៅរថយន្ត ពេទ្យ មកដឹកជនរងគ្រោះទាំងពីរ នាក់ ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ហើយ
និង ធ្វើការ វាស់វែង នៅនឹងកន្លែងកើតហេតុ រួចក៏ហៅរថយន្ត ស្ទូចមកដឹក រថយន្ត បង្ក និងម៉ូតូ ជនរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់៕

image image image image

ដោយ៖ វណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print