ភ្នំពេញ ៖ មករណីអគ្គិភ័យបានឆាបឆេះផ្ទះ ហាងផឹកស៊ីខារ៉ាអូខេមួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង៧៧បេតេ ភូមិចំរើនផលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញហាងខាងលើកំពុងបើកទទួលភ្ញៀវផឹកស៊ីធម្មតា ដោយប្រមូលផ្តុំដោយក្រុមជនជាតិស្បែកខ្មៅ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះរត់ផ្អើលចែកជើងគ្នាព្រាតពេញផ្លូវ ។
បន្ទាប់ពីមានហេតុការណ៍អគ្គីភ័យខាងលើនេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារកុំអោយមានការរាលដាលបន្តទៅកាន់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុជាបន្តទៀត។
ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះពុំបណ្តាលអោយមានអ្នករងរបួសឬស្លាប់នោះទេ គ្រាន់តែរងការខូចខាតសម្ភារ:មួយចំនួនតែប៉ុណ្ណោះ ៕