ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច (លួចម៉ូតូ)។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យមានឈ្មោះមាឃ រ៉ានី អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបន្តថា កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានពីសន្តិសុខនៅមជ្ឈមណ្ឌលកំសាន្តBS ថា: ចាប់បានចោររកមកលួចម៉ូតូបានម្នាក់ ។
ក្រោយពីទទួលបានពត៍មាន លោកអធិការនគរបាលក្រុង បានបញ្ជាអោយកម្លាំងអធិការដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចក៏ឆែកក្នុងកែបម៉ូតូ ម៉ាក់HONDA VISION ព៌ណស គគ្មានស្លាកលេខ របស់ជនសង្ស័យ និងឃេីញមានដូចជា÷
ផ្លាកលេខម៉ូតូចំនួន២(70-H1.593.80 និងបាត់ដំបង1AV-1744)
ដែកចុងស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន៤
សោរចិញ្ចៀន ចំនួន២ដេីម(លេខ8និងលេខ9)
ទុណាវីស១ដេីមម៉ាស៊ីនបាញ់ជ័រ១គ្រឿង និងបំពង់ដែក១ដេីម នៅក្នុងកែបម៉ូតូ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបាននាំ ជនសង្ស័យធ្វើតេស្តសារធាតុញៀនគឺ វិជ្ជមាន (+) ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។