សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច (លួចម៉ូតូ)

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួច (លួចម៉ូតូ)។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាជនសង្ស័យមានឈ្មោះមាឃ​ រ៉ានី​ ​អាយុ​៣៤ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ រស់នៅ​ភូមិ​តាបឹប​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ។

សមត្ថកិច្ចនគរបាលបន្តថា កាលពីវេលាម៉ោង៤និង៥០នាទី​ទៀបភ្លឺ​ឈានចូលថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំង​នៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បានទទួល​ព័ត៌មាន​ពីសន្តិសុខនៅ​មជ្ឈមណ្ឌល​កំសាន្ត​BS ​​ ថា: ចាប់បានចោររកមកលួចម៉ូតូបានម្នាក់ ។

ក្រោយពីទទួលបានពត៍មាន លោកអធិការនគរបាលក្រុង បានបញ្ជាអោយកម្លាំងអធិការដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចក៏ឆែកក្នុងកែបម៉ូតូ​ ម៉ាក់​HONDA VISION ព៌ណ​ស​ គគ្មានស្លាកលេខ​ របស់ជនសង្ស័យ និងឃេីញមានដូចជា÷
ផ្លាកលេខ​ម៉ូតូ​ចំនួន២(70-H1.593.80 និង​បាត់ដំបង​1AV-1744)
ដែកចុងស្រួចសម្រាប់​កាច់សោរកម៉ូតូ​ ចំនួន​៤
សោរ​ចិញ្ចៀន​ ចំនួន​២ដេីម​(លេខ8​និង​លេខ​9)
ទុណាវីស​១ដេីមម៉ាស៊ីន​បាញ់ជ័រ​១គ្រឿង​ និងបំពង់ដែក១ដេីម នៅក្នុងកែបម៉ូតូ ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបាននាំ ជនសង្ស័យធ្វើតេស្តសារធាតុញៀនគឺ វិជ្ជមាន (+) ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ចជំនាញបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្តចាត់ការ​បន្តតាមច្បាប់​។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print