កម្ពុជា​ រកឃើញសត្វចម្លែកមួយក្បាល​នៅភ្នំគូលែន ខេត្តសៀមរាប​ ប៉ុន្តែ​មិនមែនជាសត្វពស់

ចែករំលែក៖

ភ្នំពេញ​៖​ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា កាលពីពេលថ្មីៗនេះ បុគ្គលិករបស់ខ្លួនបានប្រទះសត្វចម្លែកមួយក្បាល ដែលគេមិនស្គាល់ ។ សត្វនេះត្រូវបានរកឃើញនៅភ្នំគូលែន ខេត្តសៀមរាប​ នាខែកញ្ញាកន្លងមកនេះ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​ បានបញ្ជាក់​ថា​ សត្វប្រភេទនេះ ពួកវាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកថលជលិក ពោលគឺជាសត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបាន ដែលត្រូវបានគេស្គាល់ថា ស៊ីស៊ីលៀន។

ប្រភពដដែលបានអះអាងថា សត្វនេះមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និងសត្វល្អិតផ្សេងៗទៀតជាចំណី។

...

ពួកវាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬរកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ។ ស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគីពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print