ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រុសបេីកបត់ឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមជិះដោយបុរសម្នាក់បោះពួយបញ្ច្រាសទិសជ្រុលទៅបុកបណ្ដាលឲ្យអ្នកជិះម៉ូតូបាក់ស្មងជើង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ សបិទ កែងផ្លូវបេតុងអត់លេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BY 7387 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ សបិទទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកេីតហេតុ បានបត់ឆ្លងផ្លូវ ឡើងទៅផ្លូវបេតុងអត់លេខ ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែបុរសម្នាក់ទៀតបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AU 1340 បានជិះបោះពួយក្នុងទិសដៅបញ្ច្រាសគ្នាក៍ជ្រុលទៅបុករថយន្តចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូស្រុញផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យបុរសជាអ្នកជិះម៉ូតូរបួសបាក់ហ្មងជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់អ្នកបេីកបរនោះទេ ។
ក្រោយកេីតហេតុដោយមិនដំណោះស្រាយភ្លាមៗ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ