រដ្ឋធានីហាណូយ បន្តជន់លិចដោយឥទ្ធិពលព្យុះ បង្កភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលព្យុះ Matmo បង្កឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ នៅថ្ងៃអង្គារ ទី៧ ខែតុលា ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ ក្នុងរដ្ឋធានីរបស់វៀតណាមមួយនេះ ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។
ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ខណ្ឌនានាខាងក្នុងទីក្រុងហាណូយ រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។
កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Bualoi បាននាំឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ ឆក់យកជីវិតមនុស្ស ៥១នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ៦០០លានដុល្លារ។ ប្រជាជនខ្លះទើបនឹងបោសសម្អាតកម្ទេចកម្ទីក្រោយព្យុះ មុនការមកដល់ថ្មីនៃព្យុះ Matmo៕

...

រូបថត​: Vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print