ខេត្តស្វាយរៀង: ប្រជាពលរដ្ឋប្រទះឃើញសពក្នុងវ៉ាលីសសង្ស័យ ជាមនុស្សនៅមាត់ទន្លេវ៉ៃគោនិងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យក្នុងក្រុងស្វាយរៀង។
ការភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៩ខែតុលាឆ្នាំ២០២៥ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
រហូតមកដល់វេលាម៉ោង៣និង២០នាទីថ្ងៃដដែលនេះដែរសមតកិច្វនគរបាលប៉ុស្ត៏រដ្ឋបាលលោកអធិការនគរបាលក្រុង កងរាជអាវុធហត្ថក្រុង ខេត្ត និងនគរបាលជំនាញខេត្តបានមកដល់កន្លែងភ្ញាក់ផ្អើលនិងស្រង់សពក្នុងវ៉ាលីលើកដាក់រថយន្តសាមុយមន្ទីរពេទ្យបង្អែកខេត្តដើម្បីដើម្បីធ្វើកោសវិនិច្ឆ័យបន្តទៀត។
តាមអ្នកភូមិដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថាគឺ គាត់បានធំក្លិនស្អុយប្រមាណ២ថ្ងៃមកហើយខណះស្មានថាជាខ្មោចសត្វទើបមិនបានចាប់អារម្មណ៏នោះទេលុះក្រោយមកក៏មានការភ្ញាក់ផ្អើលថា មាន សព អណ្ដែតក្នុងវ៉ាលី នៅទន្លេវ៉ៃគោ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង ប៉ុន្តែពេលនេះសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណថាជាមនុស្សនៅឡើយ៕