ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងផ្ទុកផ្នែកខាងលើទៅដោយអេស្កាវ៉ាទ័រត្រូវនគរបាលប៉ុស្ដិ៍ប៉ោយប៉ែតឃាត់ទុក ខណៈរថយន្តនេះបើកបំពានធ្វើឲ្យខ្លោងទ្វារប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែតស្ទើរតែបាក់សង្កត់អ្នកធ្វើដំណើរកាលពីរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មន្ត្រីប៉ុស្ដិ៍ម្នាក់បានប្រាប់ថា រថយន្តខាងលើមានពណ៌លឿង ពាក់ផ្លាកលេខតាកែវA3.1940 បើកបរពី
ត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុមានខ្លោងទ្វារប៉ុស្ដិ៍ទើបធ្វើហើយបានបើកឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរយៈ១ថ្ងៃ តែមិនទាន់បើកសម្ពោធជាផ្លូវការក៏ជួបរឿងខាងលើ។ មន្ត្រីដដែលបញ្ជាក់ថាៈ មុនកើតហេតុរថយន្តខាងលើមានគ្នាពីរនាក់ដោយម្នាក់ជាព្រូនិងម្នាក់ទៀតជាតៃកុងរថយន្ត បានចូលមកដោយមិនបានគិតអេស្កាវ៉ាទ័រនៅខាងលើធ្វើឱ្យប៉ះប៉ាយរដ្ឋបាលធ្វើពីស៊ីម៉ងត៍ក៏បក់ដៃឲ្យចូលទៅទាំងបំពាន ទោះពលរដ្ឋស្រែកប្រាប់ថាកុំឲ្យបើកចូលអី
ព្រោះដៃអេស្កាវ៉ាទ័រខាងលើប៉ះនឹងខ្លោងទ្វារលើ ប៉ុន្តែតៃកុងរថយន្តមិនស្ដាប់គាត់ស្ដាប់តែព្រូបក់ដៃឲ្យចូលទើបប៉ះស្លាកយីហោប៉ុស្ដិ៍រដ្ឋបាលស្ទើរតែបាក់សង្កត់អ្នកធ្វើដំណើរតាមផ្លូវ ។ អ្នកធ្វើដំណើរបានប្រាប់បន្ថែមថា ការជម្នះទទឹងរឹងរូសមិនស្ដាប់មតិភាគច្រើន ចូលចិត្តស្ដាប់មតិភាគតិចដែលនៅជិតខ្លួនតែងតែវិនាសទ្រព្យសម្បតិរដ្ឋឬទ្រព្យសម្បត្តិបុគ្គល ខាតបង់ទាំងពេលវេលាខាតបង់ទាំងប្រាក់ ព្រោះម្ចាស់រថយន្តខាងលើនឹងត្រូវសងប្រាក់ទៅឲ្យអ្នកគ្រប់គ្រងប៉ុស្ដិ៍ដើម្បីសាងសង់ថ្មី ពីព្រោះមិនអាចទុកខ្លោងទ្វារនោះឲ្យប្រើប្រាស់ទៀតឡើយ ខ្លាចបាក់សង្កត់លើពលរដ្ឋធ្វើដំណើរឆ្លងកាត់។
ចំណែកតៃកុងរថយន្តនិងព្រូមិនប្រាប់អត្តសញ្ញាណទេក្រោយពីសាកសូរ គាត់ បញ្ជាក់ថាគាត់ដឹកអេស្កាខាងលើយកទៅកាយបង្ហាប់ដីឲ្យគេ តែមិនទាន់ដល់និងបានប្រាក់ផងក៏ជួបរឿងអស់ប្រាក់ចេញពីហោប៉ៅតែម្ដង។
ចំណែកនគរបាលប៉ុស្ដិ៍បញ្ជាក់ថា រថយន្តបង្កនេះត្រូវយកទៅដោះស្រាយគ្នានៅប៉ុស្ដិ៍ខាងលើសិន បានបន្តឲ្យធ្វើដំណើរទៅមុខទៀត។
នាយរងប៉ុស្ដិ៍ម្នាក់បញ្ជាក់ថាៈបញ្ហាខាងលើ
នេះក្រុមការងារប៉ុស្ដិ៍បានឲ្យម្ចាស់ដឹកអេស្កាធ្វើកិច្ចសន្យាធ្វើខ្លោងទ្វារប៉ុស្ដិ៍ថ្មី
ខណៈម្ចាសដឹកអេស្កាអល់ឯកមិនព្រមចង់ធ្វើដោយចង់ជួសជុលព្រោះមានអន្តរាគមន៍ពីបណ្ដាស្ថាប័ននានាថាគ្មានការយោគយល់ ។ ទោះជាមានការអន្តរាគមន៍ពីស្ថាប័នខាងលើក៏ដោយច្បាប់គីច្បាប់ បើបំពានច្បាប់ត្រូវអនុវត្តច្បាប់ ព្រោះខ្លោងទ្វារខាងលើកសាងដោយកម្លាំងញើសឈាមមិនទាន់បានដាក់សម្ពោធឲ្យប្រើប្រាស់ផងបើកចូលទាំងបំពានអាងខ្សែវល្លិ៍ បង្កលក្ខណៈខុសឆ្គងដល់មន្ត្ខីរអនុវត្តច្បាប់ដែលគ្នាខំប្រឹងទាំងយប់ទាំងថ្ងៃអស់កម្លាំងកាយចិត្តដោយសារតែមិនទទួលស្គាល់កំហុសរបស់ខ្លួនឡើយ៕