ព័ត៌មានស្តីពីកូរ៉េខាជើង តាំងពីដើមមកស្ថិតនៅជាអាថ៌កំបាំង ដោយគ្មានប្រទេសណាមួយដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ ដោយសារតែប្រទេសនេះមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបរទេសយកព័ត៌មានដោយសេរីនៅក្នុងប្រទេសនេះ។
ទាំងនោះហើយបានជាព័ត៌មានស្តីពីកូរ៉េខាងជើង ដែលលោកខាងលិចបានផ្សព្វផ្សាយគឺជាការព្យាករណ៍សន្និដ្ឋានតែប៉ុណ្ណោះ មិនច្បាស់១០០ភាគរយឡើយ តែពេលនេះកូរ៉េខាងជើង បានអនុញ្ញាតឲ្យលោកខាងលិចទៅយកព័ត៌មានដោយខ្លួនឯង ជាសកម្មភាពដ៏កម្រកើតឡើងនៅក្នុងប្រទេសអាថ៌កំបាំង។
បណ្តាញព័ត៌មាន AFP បានបើកការិយាល័យនៅទីក្រុងព្យុងយ៉ាង ហើយប្រធានការិយាល័យព័ត៌មាននៅទីនោះគឺលោក Emmanuel Hoog ។ តាមការប្រកាសរបស់លោក Hoog ការិយាល័យព័ត៌មាន AFP នៅទីក្រុងព្យុងយ៉ាងនឹងផ្តោតសំខាន់ទៅលើព័ត៌មាន និងរូបភាពឲ្យអអតិថជន ។ លោក Hoog បាននិយាយនៅក្នុងពិធិសម្ពោធការិយាល័យបានឲ្យដឹងថា នេះជាការិយាយល័យទី២០០ នៅក្នុងប្រទេស១៥០ ផ្សេងគ្នាជុំវិញពិភពលោក។ លោកបន្តទៀតថា AFP បានសន្យារក្សាសេរីភាពព័ត៌មាន សេរីភាពបញ្ចេញមតិ ដែលជាមូលដ្ឋានរបស់ខ្លួន។
ការិយាល័យខាងលើ បានសម្ភោធក្រោយមានកិច្ចព្រមព្រៀងរវាង AFP និងបណ្តាញព័ត៌មានជាតិកូរ៉េខាងជើង KCNA ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ។ នៅក្នុងកិច្ចព្រមព្រៀងនោះ បានអនុញ្ញាតឲ្យយកអ្នកសារព័ត៌មានបរទេសទៅបំពេញការងាយនៅទីនោះប្រកបដោយវិជ្ជាជីវៈ។ តាមកិច្ចព្រមព្រៀង អ្នកសារព័ត៌មានរូបភាពជាជនជាតិកូរ៉េខាងជើង ក្រោយមកបញ្ជូនទៅកាន់ការិយាល័យ AFP ឲ្យក្រុមការងាជាអ្នករៀបចំអត្ថបទ។
គួរបញ្ជាក់ផងដែរថា AFP ជាស្ថាប័នព័ត៌មានអន្តរជាតិទី២ មានការិយាល័យនៅកូរ៉េខាងជើង បន្ទាប់ពីបណ្តាញព័ត៌មាន AP ។ ការដែលកូរ៉េខាងជើងបើកទ្វាឲ្យសារព័ត៌មានបរទេសនោះជាសញ្ញាដ៏ល្អមួយជាមួយសហគមន៍អន្តរជាតិ ដែលកន្លងមកកូរ៉េខាងជើងបានរក្សាជាការសម្ងាត់រហូត៕
ប្រែសម្រួល៖ ម៉ែវ សាធី