សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៥ បានផ្សាយថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានគំរាមថានឹងបើកការវាយប្រហារឡើងវិញ ប្រសិនបើក្រុមហាម៉ាស់មិនស្មោះត្រង់នឹងលក្ខខណ្ឌនៃបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលបានផ្អាកសង្រ្គាមក្នុងតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋមន្រ្តីការពារជាតិ លោក Israel Katz កើតមានឡើងបន្ទាប់ពីហាម៉ាស់បានប្រគល់សាកសពចំណាប់ខ្មាំងពីរនាក់មកឱ្យអ៉ីស្រាអែលបន្ថែមលើការប្រគល់ពីមុន ហើយនិយាយថា ខ្លួនមិនអាច
យកសាកសពបន្ថែមទៀតចេញពីទីតាំងបែកបាក់នៅហ្កាហ្សា ដោយគ្មានសម្ភារបច្ចេកទេសបានទេ។
គិតចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍ ក្រោមការព្រមព្រៀងឈប់បាញ់គ្នា ដែលប្រកាសដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រុមហាម៉ាស់ បានប្រគល់ចំណាប់ខ្មាំងមានជីវិតចំនួន ២០នាក់មកឱ្យអ៉ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់ ចេញពីពន្ធនាគាររបស់អ៉ីស្រាអែល។ ក្រោយមក ហាម៉ាស់បានប្រគល់សាកសពចំណាប់ខ្មាំងចំនួន២៨នាក់ ដែលក្នុងនោះមាន ៨នាក់ អ៉ីស្រាអែលថា មិនមែនជាចំណាប់ខ្មាំងរបស់ខ្លួនឡើយ៕ ដោយធីរីណា
រូបថត: TTXVN