ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍មុននេះបន្តិចថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ថា យ៉ាងហោចកម្លាំងសហការបង្រ្កាបបទល្មើសនេសាទ បានចាក់ផលនេសាទ(ខ្ចៅ និងលៀស)យ៉ាងតិច៤០០ការុង ចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញ ខណៈមធ្យោបាយដឹកជញ្ជូនរថយន្ត១គ្រឿង បញ្ជូនមន្រ្តីជំនាញកសិកម្ម បន្តនីតិវិធី ។
ប្រភពដដែលឲ្យដឹងទៀតថា ដោយមានការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចចំរុះប្រមាណ៣២នាក់ បានសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបរថយន្ត១គ្រឿងម៉ាក NINSAN TRUCK ចង្កូតស្ដាំ ពណ៏ស លាយផ្ទៃមេឃ ត្រង់ចំណុច ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា រថយន្ត១គ្រឿងដែលបានបង្រ្កាប មានផ្ទុកផលនេសាទ(ខ្ចៅ និងលៀស)ចំនួន៤០០ការុង ស្មើរនឹងទម្ងន់២០តោន ។ វត្ថុតាង(ខ្ចៅ និងលៀស)ត្រូវបានសមត្ថុកិច្ចដឹកទៅចាក់ចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញ ចំណែកមធ្យោបាយដឹកជញ្ជូនរថយន្ត១គ្រឿងខាងលើ បានប្រគល់ទទួលជូនទៅមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចាត់ការបន្តខណៈអ្នកបើកបរគេចខ្លួនបាត់ ៕ ដោយៈ ប៉ឹម ពិន