ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានថ្លែងថា ៖ “រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅម៉ាឡេស៊ី។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ៖ ខ្ញុំសូមជម្រាបជូនថាកាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេចបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី”។
នេះជាប្រសាសន៍របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
“The Royal Governments of Cambodia and Thailand have agreed on a peace agreement document to be signed by Samdech Thipadei, Prime Minister of Cambodia and the Prime Minister of Thailand. The signing will take place with the participation of witnesses, including His Excellency Donald Trump, President of the United States, and His Excellency Anwar Ibrahim, Prime Minister of Malaysia and Chair of ASEAN, during the ASEAN Summit in late October.
I would like to inform you that negotiations on this document have been ongoing for a long time and were only concluded on October 17, 2025, in Malaysia.”
—Speech by His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, delivered on October 18, 2025, at Techo International Airport ៕