ខឹងសុំលុយបងស្រី៥ម៉ឺនរៀល មិនបានកាច់ចង្ក្រានហ្គាសបណ្តាលឲ្យឆេះផ្ទះអស់រលីងត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចដុតផ្ទះបងបង្កើត។

មន្ត្រីនគរបាលបានឲ្យដឹងថា ករណីធ្វើឲ្យខូចខាតដោយ ចេតនា(បង្កអគ្គីភ័យដុតផ្ទះ) និងប្រេីប្រាស់គ្រឿងញៀន បានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២០ នឹង ២០នាទី ចំណុចភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ 

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ខុន ចន្ថា ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលជាបងស្រីបង្កើត។ ជនសង្ស័យ ឈ្មោះ ខុន សូយទ្រី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុក ស្អាង ប្អូនប្រុសបង្កើត) មានសារធាតុញៀនវិជ្ជមាន(+)

ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើក។

ប្រភពបានបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿង ញៀន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង ២០នាទី បន្ទាប់ពីផឹកស្រាបៀរអស់៥កំប៉ុង រួចក៏ បានដើរត្រលប់មកផ្ទះវិញហេីយបានសុំលុយបងស្រីជាជនរងគ្រោះចំនួន ៥ម៉ឺនរៀល មិនបានក៏ខឹង ហើយបានកាច់ចង្ក្រានហ្គាសបញ្ឆេះរួចបានយកទៅធ្វើសកម្មភាពដុតផ្ទះបណ្ដាលឱ្យឆេះខូចខាតទាំងស្រុងហេីយត្រូវបានប្រជាពលរដ្ឋនៅជិតខាងជួយបាញ់ទឹកពន្លត់ និង បានប្រើឡានទឹកជួយបាញ់ពន្លត់អស់១ ឡានព្រោះខ្លាចឆេះរាលដាលដ៏ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតខាង។

លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ និង ៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print