លោកបណ្ឌិត គឹម សន្តិភាព ជួបពិភាក្សាការងារជាមួយ ប្រធានកម្មវិធីទប់ស្កាត់បទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌប្រចាំការិយាល័យអង្គការ UNODC ស្តីពីការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍

ចែករំលែក៖

ភ្នំពេញ៖​ ទីភ្នាក់ងារ​សារព័ត៌មាន​ AKP​ បានចុះផ្សាយថា​ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានជួបពិភាក្សាការងារជាមួយលោក ហ៊ីរ៉ូស៊ី ស៊ូដា (Horoshi Suda) ប្រធានកម្មវិធីទប់ស្កាត់បទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌប្រចាំការិយាល័យអង្គការ UNODC ស្តីពីការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍ ផ្តោតលើយន្តការការដោះលែងដោយមានលក្ខខណ្ឌ និងទោសការងារសហគមន៍ កាលពីព្រឹកថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥​ នាទីស្តីការក្រសួងយុត្តិធម៌​។

ក្នុងកិច្ចជំនួបពិភាក្សានោះ លោក ហ៊ីរ៉ូស៊ី ស៊ូដា (Horoshi Suda) ប្រធានកម្មវិធីទប់ស្កាត់បទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌប្រចាំការិយាល័យអង្គការ UNODC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយក្រសួងយុត្តិធម៌កម្ពុជាក្នុងកិច្ចការលើកកម្ពស់ការអប់រំជនល្មើសដោយផ្អែកលើសហគមន៍ ទាក់ទងការដោះលែងដោយមានលក្ខខណ្ឌ និងទោសការងារសហគមន៍។

បន្ថែមពីលើនេះ លោកបណ្ឌិត គឹម សន្តិភាព និងលោក ហ៊ីរ៉ូស៊ី ស៊ូដា (Horoshi Suda) ក៏បានពិភាក្សា ផ្តល់មតិយោបល់ និងបទពិសោធន៍ទៅវិញទៅមក ស្តីពីការលើកកម្ពស់កិច្ចការនេះ ព្រមទាំងគម្រោងសកម្មភាពថ្មីៗរបស់ UNODC និងកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគតរវាងក្រសួងយុត្តិធម៌កម្ពុជា និង UNODC សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះផងដែរ ដោយក្នុងនោះ UNODC នឹងបន្តការគាំទ្រលើផែនការសកម្មភាពការងាររបស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីចូលរួមពង្រឹង និងពង្រីកបន្ថែមទៀតលើយន្តការដោះលែងដោយមានលក្ខខណ្ឌនេះ ប្រកដដោយតម្លាភាព និងប្រសិទ្ធិភាពក្នុងការចូលរួមកែប្រែទណ្ឌិតដែលបញ្ចប់ការដោះលែងដោយមានលក្ខខណ្ឌឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមវិញ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print