គណបក្សភឿថៃលែងមានមេដឹកនាំមកពីគ្រួសារស៊ីណាវ៉ាត្រហើយ

ចែករំលែក៖

លោក ស៊ូរីយ៉ា ជុងរុងរឿងគីត Suriya Jungrungreangkit នាយកផ្នែកបោះឆ្នោតគណបក្សភឿថៃ បាននិយាយថា អ្នកស្នងតំណែងរបស់អ្នកស្រី ប៉ាតុងតាន ស៊ីណាវ៉ាត្រ និងជាសមាជិកគណបក្ស ប៉ុន្តែមិនមានទំនាក់ទំនងជាមួយគ្រួសារស៊ីណាវ៉ាត្រទេ។

ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សភឿថៃ នៅថ្ងៃទី២២ ខែតុលា លោក ស៊ូរីយ៉ា នាយកផ្នែកបោះឆ្នោតគណបក្ស បានបញ្ជាក់ថា មេដឹកនាំថ្មីរបស់គណបក្សភឿថៃនឹងមិនមែនមកពីគ្រួសារស៊ីណាវ៉ាត្រទេ។ ពីមុន លោកស្រី ប៉ាតុងតាន ស៊ីណាវ៉ាត្រ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្ស។
លោក ស៊ូរីយ៉ា បានបញ្ចាក់ថា “គណបក្សភឿថៃមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយគ្រួសារស៊ីណាវ៉ាត្រ។ លោក ថាក់ស៊ីន បានបង្កើតគណបក្សនៅពេលដែលវាត្រូវបានគេហៅថា ថៃរ៉ាក់ថៃ មុនពេលវាត្រូវបានរំលាយដោយតុលាការ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរ។ ខ្ញុំត្រូវបានគេប្រាប់ថា មេដឹកនាំថ្មីនឹងក្លាយជាមនុស្សម្នាក់ដែលមិនមានទំនាក់ទំនងជាមួយគ្រួសារស៊ីណាវ៉ាត្រទេ ទោះបីជាគាត់ជាសមាជិកផ្លូវការរបស់គណបក្សភឿថៃក៏ដោយ”។
លោក ស៊ូរីយ៉ា បានបដិសេធពាក្យចចាមអារ៉ាមថា គាត់អាចជាអ្នកស្នងតំណែង ដោយនិយាយថា មេដឹកនាំថ្មីគួរតែមកពីយុវជនជំនាន់ក្រោយ និងមានសមត្ថភាពដឹកនាំគណបក្សចូលទៅក្នុងការបោះឆ្នោតទូទៅនាពេលខាងមុខ៕ ដោយ : ធីរីណា

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print