លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- កម្ពុជា-កូរ៉េខាងត្បូងធ្វើសហប្រតិបត្តិការណ៍ជាមួយគ្នាប្រឆាំងឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = កូរ៉េមិនបានធ្វើជាមួយសៀមដែលស្នើសុំទេ។
២- ការចង់មកបណ្តេញខ្មែររស់នៅភូមព្រៃចាន់និងភូមិជោគជ័យមិនអាចទៅរួចទេ = នៅក្នុងទឹកដីសៀមសមត្ថកិច្ចសៀមមានភារកិច្ចទប់ស្កាត់ ឯនៅក្នុងទឹកដីខ្មែរកងកម្លាំងខ្មែរមានភារកិច្ចមិនឲ្យចូលទឹកដីខ្មែរ។
៣- អាវីរៈស៊ុមក្វាងឃីតចង់ធ្វើសកម្មភាពអនាធិបតេយ្យនៅក្នុងដីខ្មែរម៉េចបាន = បែកសន្ទះក្បាលឥឡូវហើយ។
៤- នៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាទៅចុះហត្ថលេខាសន្តិភាពនៅម៉ាឡេស៊ីពួកប្រឆាំងថាប្រមុខរាជរដ្ឋាភិបាលទៅចុះហត្ថលេខាកាត់ដីឲ្យបរទេស = នេះបានចំជាជនក្បត់ជាតិនៃក្រុមក្បត់ជាតិ៣ជំនាន់មែន?
៥- សៀមចេញក្រឡាក្រឡិចក្រឡុចហើយ = នាយករដ្ឋមន្ត្រីចុះហត្ថលេខាហើយ តែបែរជាខាងយោធាមិនឯកភាពអនុវត្ត?
៦- បើសៀមក្រឡិចក្រឡុចអញ្ចឹង = គួរតែលោកត្រាំចាត់ការពួកយោធាសៀមឲ្យចាស់ដៃបន្តិចមើល កុំឲ្យវាព្រហើន?
៧- ទាហ៊ានខ្មែរត្រូវចាប់ដោយខុសច្បាប់សោះគឺក្រោយបទឈប់បាញ់១ថ្ងៃ = ហើយសៀមវាយកទៅឃុំឃាំងមើលតែចំណាប់ខ្មាំងក្នុងសមរភូមិ?
៨- សៀមថាកម្ពុជាជាប្រទេសសុំទានវា = តែឥឡូវអត់ពីប្រទេសសុំទានតែ៣ខែសេដ្ឋកិច្ចសៀមធ្លាក់ចុះជិតសូន្យ?
៩- មេដឹកនាំសហរដ្ឋអាមេរិកវាយតម្លៃថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំឆ្នើមក្នុងការដោះស្រាយរកសន្តិភាពជូនប្រទេសជាតិកម្ពុជា = មិនដូចពួកអាទាស់និងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថាទេ។
១០- ទំនិញដឹកចូលពីប្រទេសជិតខាង បើយើងពិនិត្យថាមិនទុកចិត្តទេកុំទិញប្រើទៅវាចប់ទៅហើយ = មុនទិញយកទៅប្រើត្រូវពិនិត្យឲ្យម៉ត់ចត់ជាមុន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print