អាម៉េរិក៖ បើយោងតាមការចុះផ្សាយរបស់ Reuters ដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាម៉េរិក បានឱ្យដឹងថា សហរដ្ឋអាម៉េរិក រំពឹងថាប្រទេសថៃនឹងធ្វើការជាមួយប្រទេសកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលខ្លួនបានចាប់ជាបន្ទាន់។
រាយការណ៍ដដែលបន្តថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិក ម្នាក់បានបញ្ជាក់កាលនៅព្រឹកថ្ងៃទី ២៨ ខែតុលានេះថា បន្ទាប់ពីមេដឹកនាំនៃប្រទេសនានា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។
...
អាម៉េរិករំពឹងថា ប្រទេសថៃនឹងធ្វើតាមកិច្ចព្រមព្រៀង និង ដោះលែងទាហានកម្ពុជាទាំង១៨រូប ក្រោយកិច្ចព្រមព្រៀងត្រូវបានចូលជាធរមាន៕ដោយ៖តារា 










