ពន្ធនាគារខេត្ត បានលើកលែងទោសដល់ទណ្ឌិតប្រុសស្រីចំនួន៣១ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះពន្ធនាគារខេត្ត បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣១/ស្រី៣នាក់ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង​ ស៊ីផាន​ បប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើនៅថ្ងៃអង្គារ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីបន្ធូបន្ថយទោសនោះលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆង ឈឺន អនុប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា៖អង្គភាពបានទទួលព្រះរាជការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះចំនួន ៣១/ស្រ្តី៣នាក់ ក្នុងនោះបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ចំនួន១៦នាក់ រួមមាន៖ បន្ធូរបន្ថយទោស៣ខែចំនួន ១៥នាក់ ស្ត្រី២នាក់។ បន្ធូរបន្ថយទោស ៩ខែ ចំនួន១នាក់ ស្រ្តី០។និងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ចិការ ឆ្នាំ២០២៥ ចំនួន១៥នាក់ រួមមាន៖បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី១នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អនុប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍បន្តថាៈជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះសរុបមានប្រហែល ចំនួន ៣១៥៤នាក់ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។ ជាពិសេស អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ  ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆង ឈឺន បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា៖ ជនជាប់ឃុំទាំងអស់ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង។

ថ្លែងក្នុងឱកាសនោះលោក ឃូ ពៅ អភិបាលរងខេត្ត និងលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យវាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print