សម្តេច ហ៊ុន សែន៖ ខ្ញុំតែងតែប្រកាន់ខ្ជាប់ នូវការបំពេញឱ្យគ្នា រវាង ពុទ្ធចក្រ និងអាណាចក្រ

ចែករំលែក៖

ភ្នំពេញ៖ នាបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន លើ កឡើង ពីការមិន កាត់ផ្តាច់គ្នា បាន រវាង អាណាចក្រ និងពុទ្ធចក្រ ក្នុងសង្គម ខ្មែរ។

សម្តេចប្រធានព្រឹទ្ធសភា បាន អះអាងថា សម្តេច តែងតែ ប្រកាន់ ខ្ជាប់នូវការ បំពេញឱ្យគ្នា រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងដំណើរ ដឹកនាំ ប្រទេស ចាប់តាំងពី ឆ្នាំ១៩៧៩មក។

«ចំណង ទាក់ទង បដិសច្ចសមុប្បាទ ឬហៅថា វិចារវិទ្យា ជាការបំពេញឱ្យគ្នា ទៅវិញទៅមក តាមរយៈរដ្ឋជួយលើ វិស័យសាសនា ហើយ វិស័យសាសនា ផ្តល់ ផល ត្រឡប់មក វិញ ឱ្យ រដ្ឋងាយស្រួលគ្រប់គ្រង តាមរយៈមនុស្សល្អ»។ សម្តេច បាន បញ្ជាក់យ៉ាងដូច្នេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សម្តេច ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល បង្ហាញពី«ខឿនការពារជាតិ» ដ៏រឹងមាំ ប្រឆាំងការឈ្លានពានទឹកដី ! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករ យ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយទិដ្ឋភាព បរិយាបន្ន និងចេរភាព។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាយើងបានយក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្តី ប៉ុន្តែកម្ពុជាពុំមានសង្រ្គាមសាសនានោះឡើយ ពោលគឺមានសុខដុមនា សាសនា ខណៈកម្ពុជា មានប្រជាពលរដ្ឋកាន់លទ្ធិសាសនាផ្សេងៗគ្នាក្តី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print