សម្ដេចតេជោថា ការណ៍មិនថ្លែងរឿងព្រំដែនញឹកញាប់ដូចអតីតកាល ព្រោះបច្ចុប្បន្នសម្ដេចមិនមែនជានាយករដ្ឋមន្ត្រីឡើយ ការងារដោះស្រាយបញ្ហាព្រំដែននេះជារបស់នាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំដែង ការហួស ចិត្ត នឹង អ្នក វិភាគ ដែលមិន ដឹងទីតាំង ឈរជើងរបស់សម្តេច !

សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា សម្តេច ដឹង ច្បាស់ណាស់ ពីអ្វី ដែលត្រូវនិយាយ អ្វី ដែលមិនត្រូវនិយាយ។ សម្តេចបាន ប្រតិកម្ម បែបនេះទៅនឹងការវិភាគ របស់បណ្ឌិតមួយ ដែល រិះគន់អំពីជំហរសម្រេច ចិត្តផ្សេងៗ។

ថ្លែង នា ពិធី បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្តេច បញ្ជាក់ថា បណ្ឌិត រូបនេះ មិន ដឹង ទីតាំង ឈរជើង របស់ សម្តេចឡើយ។

សម្តេច មិន អាចធ្វើ ការជំនួសនាយករដ្ឋមន្ត្រីឡើយ ហើយសម្តេច ស ខេង ក៏មិនអាចធ្វើ ការ ជំនួស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះដែរ។ សម្តេច លើកឡើង ពីអាទិភាពនៃការសម្រេច របស់រដ្ឋាភិបាល ជាពិសេស តាមរយៈយុទ្ធសាស្ត្រ ស្ងាត់ តែមិនស្ងៀម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឲ្យភាគីទាំងអស់រួបរួមគ្នា លើកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យបានទូលំទូលាយបន្ថែមទៀត ដោយស្របតាមអនុលោមសច្ចធម៌ និងយុត្តិធម៌សង្គម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print