ឆេះរថយន្ត starexមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅផ្លូវ៦០ម៉ែត្រ​បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

​    ភ្នំពេញ ៖ រថយន្តម៉ាក starexមួយគ្រឿងសង្ស័យឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះចេញពីកង់ខាងក្រោមរួចបន្តឆេះរាលដាលយ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ កាលពីវេលាម៉ោង៦​ និង៤០នាទីយប់ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ​ ត្រង់ចំណុចជាប់និងផ្សារទំនើបអុីអន៣ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកSTAREX ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AW-3353 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស៤នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់នឹងត្រង់ចំណុចកើតហេតុក្បែរនិងផ្សារទំនើបអុីអន៣ ក៏បានឈប់មួយភ្លែត ភ្លាមនោះដែរស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីកង់ខាងក្រោម រួចបន្តឆេះ រាលដាលផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរពលរដ្ឋក្បែខាងនាំគ្នាជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យបន្ទាន់ ភ្លាមនោះសមត្ថកិច្ចបានទាក់ទងបន្តទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍២គ្រឿងបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចុះទៅដល់ចំនួន ២គ្រឿងធ្វើការបាញ់ពន្លត់ចប់ឃើញថាមិនមានអ្នករងរបួសនិងស្លាប់នោះទេពោលគឺខូចខាតតែរថយន្តស្ទើរទាំងស្រុងតែប៉ុណ្ណោះ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print