ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលដុតផ្ទះខ្លួនឯងចោលឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៩ខ្នងទៀត និងធ្វេីឲ្យស្រ្តីម្នាក់ស្លាប់ បុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការតាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដល់ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខណៈជនសង្ស័យរូបនេះបានឈ្លោះប្រកែកជាមួុយប្រពន្ធព្រោះភ្លើងប្រច័ន្ទ ហេីយបានដុតផ្ទះខ្លួនឯងចោយបណ្តាលឲ្យឆេះរាលដាលទៅលើផ្ទះ៩ខ្នងបន្ថែមទៀតសរុប១០ខ្នង និងធ្វើឲ្យស្រ្តីម្នាក់ស្លាប់ក្នុងអណ្តាតភ្លើងចំណែកបុរសម្នាក់ទៀតឆេះខ្លោចពេញខ្លួនរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មុនកេីតហេតុ បុរសជាជនបង្កបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួនខ្លាំងៗ មួយសន្ទុះក្រោយមកស្រាប់តែឃើញអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះកើតហេតុរួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរគ្នាយ៉ាងសន្ធោសន្ធៅ ពេលនោះក៏មានបុរសម្នាក់រត់ចេញពីក្នុងអណ្តាតភ្លើងឆេះខ្លោចពេញខ្លួនប្រាណ រួចក៏ប្រាប់អ្នកជិតខាងថាប្រពន្ធខ្លួនបានស្លាប់នៅក្នុងអណ្តាតភ្លើងបាត់ទៅហេីយ បន្ទាប់មកក្រុមគ្រូពេទ្យបានចុះមកដល់ក៏ប្រញាប់ដឹកបុរសរងគ្រោះទៅសង្រ្គោះភ្លាមៗ ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅ
កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះចេញរថយន្តមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង និងប្រេីប្រាស់ទឹកអស់១៨ឡាន ។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០១ខ្នង និងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន០៩ខ្នង សរុប១០ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។
ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងរកឃេីញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យបណ្តាលឲ្យមានមនុស្សស្រីម្នាក់ស្លាប់ និងមនុស្សប្រុសម្នាក់ទៀតរងរបួសធ្ងន់ សមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវតាមចាប់ជនសង្ស័យបាននៅស្រុកកោះធំ ខេត្តកណ្ដាល រួចដឹកនាំយកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print