ភ្នំពេញ៖ បុរសម្នាក់ដេីរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះលឿនបុកបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុិន ឡន ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិពោធិ៍ស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ដេីរឆ្លងផ្លូវពីលិចទៅកេីតបំណងរកឡានតាក់ស៉ីជិះ លុះដេីរជិតផុតស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AO 2462លឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកដេីរឆ្លងផ្លូវបាក់ជេីងម្ខាង ចំណែកអ្នកជិះម៉ូតូរបួសតិចតួច។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










