ឥស្សរជន​ជាន់ខ្ពស់នៃបក្ស​ប្រឆាំង​របស់ជប៉ុន​ រិះគន់​ពាក្យសម្តី​ខុសឆ្គងរបស់​លោកស្រី​ Sanae ​Takaichi ​ពាក់ព័ន្ធនឹង​តំបន់តៃវ៉ាន់​

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ CCRF បាននិយាយនៅរសៀលថ្ងៃទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ កាលពីថ្ងៃ​ទី៣០ខែវិចិ្ឆកា ​ខណៈពេល​ចូលរួម​កម្មវិធីមួយនៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ NHK ​របស់ជប៉ុន ​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូបនៃ​បក្ស​ប្រឆាំង​របស់​ជប៉ុន​បាន​រិះគន់យ៉ាងខ្លាំង​ចំពោះ​ពាក្យសម្តី​ខុសឆ្គង​របស់លោកស្រី​ Sanae ​Takaichi ​នាយករដ្ឋមន្ត្រី​ជប៉ុន​​ពាក់ព័ន្ធនឹង​តំបន់តៃវ៉ាន់​ ដោយ​ដាស់តឿនឱ្យ​លោកស្រី​ដកពាក្យសម្តី​នេះវិញក្នុង​ពេល​ឆាប់ៗ ​ដើម្បី​ចៀសវាងកុំ​បំផ្លាញ​ទំនាក់ទំនង​រវាងជប៉ុន​និងចិនថែម​មួយកម្រិត​ទៀត ។

ប្រធាន​ផ្នែកសង្កេត​កិច្ចការ​នយោបាយនៃ​បក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញជប៉ុន​បានថ្លែងថា ​ការលើកឡើង​របស់​លោកស្រី​ Sanae ​Takaichi ​ក្នុងកិច្ចពិភាក្សា​ដេញដោល​ក្នុងរដ្ឋសភា​បាន​បង្ហាញពី​ការយល់ដឹង​មិនគ្រប់គ្រាន់ចំពោះ​សភាពការណ៍​ “វិបត្តិស្លាប់​រស់”​របស់​ជប៉ុន ។​ លោក​បានថ្លែង​ថា ​មិនថា​មើលពី​ការកំណត់​​នៃច្បាប់​ពាក់ព័ន្ធនិង​បញ្ហាតំបន់​តៃវ៉ាន់ក្នុង​ទំនាក់ទំនង​រវាងជប៉ុន​និងចិន​ឬអាកប្បកិរិយា​តាំងពីដើមមក​នៃរដ្ឋាភិបាល​ជប៉ុនគ្រប់​អាណត្តិអំពី​បញ្ហា​ពាក់ព័ន្ធចាប់ពី​ជប៉ុននិងចិន​ស្តារ​ទំនាក់ទំនង​ផ្លូវទូត​ជាប្រក្រតី​កាលពីឆ្នាំ​១៩៧២មក​ ពាក្យសម្តីរបស់​​លោកស្រី​ Sanae ​Takaichi ​គឺប្រាសចាក​ទាំងអស់​ ។

...

លោក Taku ​Yamazoe ​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​នៃបក្ស​កុម្មុយនីស្ត​ជប៉ុន​បាន​លើកឡើងថា ​ពាក្យសម្តី​របស់​លោកស្រី​ Sanae ​Takaichi ​មិនត្រឹមតែ​នឹងនាំមក​នូវ​ផលវិបាក​ដ៏ធ្ងន់ធ្ងរ​ដល់ជប៉ុន​ប៉ុណ្ណោះទេ​ ថែមទាំងក៏​ល្មើសនឹង​រដ្ឋធម្មនុញ្ញ​ជប៉ុនដែរ ​វាជាទង្វើ​មានគ្រោះថ្នាក់​ណាស់ ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print