គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យវាយកម្ទេចទូរហ្គេមបាញ់ត្រីខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ទូរហ្គេមបាញ់ត្រីចំនួន៦ទូរដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យចុះបង្ក្រាបនិងរឹបអូសបានពីទីតាំងខុសច្បាប់កន្លងទៅនោះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌបានធ្វើពិធីវាយកម្ទេចចោលដោយទទួលបានការអញ្ជើញរួម ពីសំណាក់លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។

IMG_1267

លោកអភិបាលខណ្ឌមានជ័យបានលើកឡើងថា ក្នុងរយៈពេលជាង២ខែកន្លងមកនេះ អាជ្ញាធរខណ្ឌយើងបានសហការជាមួយព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ និងមានការ ចូលរួមពីសំណាក់កងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងអាជ្ញាធរសង្កាត់ចុះបង្ក្រា បទីតាំងហ្គេមនិងល្បែងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌមានជ័យបានចំនួន៨លើកស្មើនឹង៨ទីតាំងរួមមាន៖

១/បង្ក្រាបហ្គេមបាញ់ត្រីចំនួន៤លើកស្មើនឹង៣ទីតាំង ក្នុងនោះ១លើករឹបអូសបាន ទាំងសំភារៈនិងវត្ថុតាងនានាបានប្រគល់ជូនសមត្ថកិច្ចផ្សេងដើម្បីអនុវត្តនីតិវិធីបន្ត ។

២/ល្បែង ប្រជល់មាន់២លើក ក្នុងមាន់បានប្រគល់ឲ្យខាងមន្ទីរកសិកម្ម ។

៣/បៀ អាប៉ោង ចំនួន១លើក អ្នកលេង និងសំភារៈប្រគល់ជូនខាងកងរាជអាវុធខណ្ឌចាត់ការបន្តតាមនីតិវិធី ។

៤/ល្បែងកន្ទុយ លេខ ១លើក ដោយឡែកមេកន្ទុយលេខនិងសំភារៈប្រគល់ឲ្យសមត្ថកិច្ចផ្សេងចាត់ការបន្តទៅ តាមនីតិវិធីច្បាប់។ ដោយឡែកនៅថ្ងៃនេះទូរហ្គេមចំនួន៦ទូរនិងធ្វើពិធីដុតវាយកម្ទេចចោល ។

លោកពេជ្រ កែវមុនី អភិបាលខណ្ឌដង្កោបានបន្តទៀតថា រាជរដ្ឋាភិបាលក៏ដូចជាគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំផ្ទាល់លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញតែងតែបានដាក់បទបញ្ជាដល់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងឬល្បែង ភ្នាល់គ្រប់ប្រភេទស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ ដោយអនុវត្តតាមស្មារតីនេះទើប គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យដឹកនាំអនុវត្តការងារនេះជាប្រចាំដើម្បីដោះស្រាយបញ្ហានេះជូនមូលដ្ឋាននិងប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ។

ជាមួយគ្នានេះផងដែរលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានសំណូមពរដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយសហការជាមួយអាជ្ញាធរនិងផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចក្នុងគោល បំណងរួមចណែកបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ ព្រោះបើល្បែងស៊ីសងកើត មានក្នុងភូមិយើងនិងកើតមានចោរផងដែរ។ ដោយឡែកល្បែងហ្គេមក៏វាអាចពង្វក់កូនយើងមិន បានទៅរៀនសូត្រគេចសាលាជាដើម។ ហេតុដូច្នេះមានតែបងប្អូនពលរដ្ឋត្រូវតែសហការជាមួយ អាជ្ញាធរដែនដីកុំឲ្យកើតមានក្នុងភូមិ ៕

ដោយ៖ តាឡឹម

IMG_1264

...

IMG_1265

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print