រឿងអស់លុយថ្លៃភ្លើងច្រើន អ្នកណាៗក៏ឆ្ងល់ពីអង្គភាពអគ្គិសនីកម្ពុជាដែរ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាអគ្គិសនីកម្ពុជាដែល មួយរយៈនេះ អ្នកប្រើប្រាស់ចរន្ដចំណាយ ប្រាក់ច្រើនបានក្លាយទៅជាកម្មវត្ថុមួយ នៃការជជែកវែកញែកពីប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអាជីវករ។ល។ ពិសេស ក្នុងបណ្ដាញទំនាក់ទំនងសង្គមបានធ្វើការរិះគន់កាន់តែខ្លាំងឡើងៗ ដើម្បីឱ្យមាន ដំណោះស្រាយការបំភ្លឺលក្ខណៈតម្លាភាព ។

130618_13a

កញ្ញា Kung Thavry ម្ចាស់គណនី បណ្ដាញទំនាក់ទំនងសង្គមមួយរូបបាន ដាក់រូបវិក្កយបត្រ និងរូបខ្លួនផ្ទាល់ ដែល និយាយរបៀបភាសាបេះដូងពិតៗ យ៉ាង ដូច្នេះថា 8“មកដល់ថ្មីៗ ក្ដៅៗ ស្រួយៗ ញាក់សាច់តែម្ដង” ។ កញ្ញាបញ្ជាក់ថា ផ្ទះនៅតែ៣នាក់ម៉ែកូនសោះ ហើយខ្លួន រវល់ការងារឆ្លងដែន រហូតមកសូវនៅ ផ្ទះផង ។ កាលពីខែប្រាំងក្ដៅ (ខែមិថុនា) តម្លៃភ្លើងប្រើអស់ត្រឹមតែ៨១.៩០០ រៀល ។ ប៉ុន្ដែដល់ខែវស្សា ត្រជាក់ (ខែ កក្កដា) មិនសូវប្រើភ្លើងផងនោះ បែរ ជាអស់ដល់ទៅ៤០១.៥០០រៀល” ។

កញ្ញា Kung Thavry និយាយថា ហួសចិត្ដ និយាយមិនចេញទេ សូមបង ប្អូនជួយពិចារណាផង ក្នុងនាមនាងខ្ញុំ ជា ប្រជាពលរដ្ឋម្នាក់ សូមសំណូមពរដល់ អស់លោក ដែលមានភារកិច្ចត្រួតពិនិត្យ គួរគិតឡើងវិញជាបន្ទាន់ផង ។ ក្នុងនោះ កញ្ញាចង់ឱ្យបណ្ដាញទំនាក់ទំនងសង្គម ជួយចែកចាយ រំលែកនៃភាពមិនប្រក្រតី នេះទៅកាន់មនុស្សជាច្រើនទៀត ដើម្បី ទទួលបានការឆ្លើយតប ប្រកបដោយ តម្លាភាព ។

គួររំលឹកថា ភាពមិនប្រក្រតីបែប នេះ មិនមែនតែកញ្ញា Kung Thavry ម្នាក់ប៉ុណ្ណោះទេនៅរាជធានីភ្នំពេញដែល លើកឡើងពីបញ្ហាចំណាយប្រាក់ច្រើន ទោះជាប្រើតិច និងកាត់បន្ថយការប្រើ ចរន្ដតិចជាងពេលមុនៗក៏ដោយ ។ រឿង នេះបានក្លាយទៅជាភាពដ៏សាមញ្ញមួយ មិនត្រូវបានអង្គភាពអគ្គិសនីឈឺក្បាល វិលមុខ ។ សង្ឃឹមថា ថ្នាក់លើនឹងយក បញ្ហានេះធ្វើជាកម្មវត្ថុ ដើម្បីផ្ដល់នូវទំនុក ចិត្ដដល់ប្រជាពលរដ្ឋ មន្ដ្រីរាជការ ដែល មានប្រាក់បៀវត្សរ៍មិនសូវសម្បូរហូរ ហៀរដូចជនមានឱកាស ដែលអាចចាយ ប្រាក់ដ៏ខ្ជីខ្ជារ និងមិនខ្វល់ខ្វាយពីការ ចំណាយនោះ ។

ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីលោកកែវ រតនៈ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា បន្ទាប់ពីមានរឿងដដែលនេះ កើតឡើង មិនចេះចប់ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ៕

ដោយ៖​ សុខ ខេមរា

...

IMG_1748.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print