អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយជូនវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាសម័្ពន្ធមេត្រីភាព

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញប្រគល់អំណោយបន្ត ដើម្បីបញ្ជូនទៅឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅដែនកម្ពុជា-ថៃ។

ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាខេត្តកំពង់ចាម ពោរពេញដោយស្មារតី ជាតិនិយម និងការគាំទ្រដល់កងទ័ព ក្នុងគោលបំណងបង្ហាញនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ ចំពោះស្មារតីវីរភាព កងទ័ពដែលបានបង្ហាញនូវភាពក្លាហាន និងការលះបង់ខ្ពស់បំផុត ក្នុងការការពារទឹកដីដែលជាកេរដំណែលដូនតា។ លោកបានគូសបញ្ជាក់ថា ការប្រយុទ្ធរបស់កងទ័ព គឺជាការបំពេញភារកិច្ចដ៏ថ្លៃថ្លាបំផុត ក្នុងនាមជាកូនខ្មែរ ហើយរដ្ឋបាលខេត្តកំពង់ចាមតែងតែនៅជាមួយ និងគាំទ្រកងទ័ពជានិច្ច។

លោកអភិបាលខេត្ត បានជំរុញឱ្យកងទ័ពបន្តរក្សា សាមគ្គីភាព វិន័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងសត្រូវ និងការពារបាននូវទឹកដីគ្រប់ចំណុច និងវាយតម្លៃខ្ពស់ចំពោះ ការលះបង់របស់វីរកងទ័ពគ្រប់រូប ដែលបានខិតខំប្រឹងប្រែងការពារ បូរណភាពទឹកដី។

...

អំណោយដែលបានប្រគល់ជូនតំណាងវីរកងទ័ពកងទ័ព រួមមាន៖
-ថវិកាសរុប ចំនួន ៥០.០០០.០០០រៀល ត្រីខកំប៉ុង ចំនួន ១៥០កេសធំ ខ្ទឹមសរ ចំនួន ២០០ គីឡូក្រាម អំបុកខ្មែរ និងសាច់ផាត់ ចំនួន ២.០០០កញ្ចប់ ស្មើនឹង ២.០០០គីឡូក្រាម ឆៃពៅ ចំនួន ២៥០ គីឡូក្រាម ត្រសក់ចាវ ចំនួន ២៥០គីឡូក្រាម ត្រីប្រឡាក់ ចំនួន២.០០០គីឡូក្រាម ប្រេងឆារ ចំនួន ១.៥០០ លីត្រ ស្ករសរ ចំនួន ២០០គីឡូក្រាម អំបិល ចំនួន ៥០០គីឡូក្រាម ប៊ីចេង ចំនួន១០០គីឡូក្រាម អង្ករចំនួន ១០តោន មី ចំនួន ៥០០កេស សូឡាចំនួន ៥០ឈុត ទឹកសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ចំនួន ២០០កេស ទឹកតី ចំនួន ១០០យូរ ទឹកស៊ីអីវ ចំនួន ១០០យួរ សៀងចំនួន ៧០យួរ
បាយក្តាំង ចំនួន ២.០០០កញ្ចប់ ពងទាសាប ចំនួន ១.៤០០គ្រាប់ ពងទាប្រៃ ចំនួន ៣០០គ្រាប់ សាច់ក្រក ចំនួន ៣០គីឡូក្រាម ត្រីងៀត ចំនួន ១៩០គីឡូក្រាម នំចំរុះ មួយចំនួនធំ ព្រមទាំង ថ្នាំពេទ្យមួយចំនួន និងបន្លែ ផ្លែឈើ និងសាច់ស្រស់ មួយចំនួនធំ ផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print