អាជ្ញាធរអាល្លឺម៉ង់បានចាប់ខ្លួនមនុស្ស ៥នាក់ ដោយចោទប្រកាន់ទាក់ទងនឹងផែនការបើករថយន្តបុកចូលផ្សារបុណ្យណូអែលមួយកន្លែងនៅរដ្ឋបាវ៉ារៀ។
ជនសង្ស័យទាំង៥នាក់ រួមទាំងជនជាតិអេហ្ស៊ីបម្នាក់ ជនជាតិម៉ារ៉ុកបីនាក់ និងជនជាតិស៊ីរីម្នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែធ្នូ ពីបទរៀបចំផែនការវាយប្រហារលើផ្សារមួយនៅក្នុងស្រុកឌីងហ្គោលហ្វីង-ឡានដូ នៃរដ្ឋបាវ៉ារៀ នេះបើយោងតាមអាជ្ញាធរអាល្លឺម៉ង់បានប្រកាសនៅថ្ងៃបន្ទាប់។
ជនសង្ស័យជនជាតិអេហ្ស៊ីបអាយុ ៥៦ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទអំពាវនាវឱ្យមាន “ការប្រើប្រាស់យានយន្តដើម្បីសម្លាប់ ឬធ្វើឱ្យមនុស្សរងរបួសឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន”។ ជនជាតិម៉ារ៉ុកទាំងបីនាក់ដែលមានអាយុចន្លោះពី ២២-៣០ ឆ្នាំ បានយល់ព្រមចូលរួម ខណៈដែលជនសង្ស័យជនជាតិស៊ីរីត្រូវបានគេជឿថាបានលើកទឹកចិត្តពួកគេឱ្យអនុវត្តផែនការនេះ។
អាជ្ញាធរអាល្លឺម៉ង់មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីផែនការរបស់ជនសង្ស័យដូចជាពេលវេលា ឬគោលដៅនោះទេ។
អ្នកស៊ើបអង្កេតជឿថាផែនការនេះអាចមាន “ហេតុផលអ៊ីស្លាមជ្រុលនិយម”។ ជនសង្ស័យចំនួនប្រាំនាក់បានបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី 13 ខែធ្នូ។
អាជ្ញាធរអាល្លឺម៉ង់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការវាយប្រហារលើទីផ្សារបុណ្យណូអែល បន្ទាប់ពីការវាយប្រហារដោយយានយន្តកាលពីឆ្នាំមុនលើទីផ្សារមួយក្នុងទីក្រុង Magdeburg ភាគខាងកើត ដែលបានសម្លាប់មនុស្ស៦នាក់ និងរាប់រយនាក់រងរបួស៕
រូបថត:AFP










