ជួលរថយន្តគេថាយកមកជិះ បែរជាយកទៅបញ្ចាំ ម្ចាស់ឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ ក្រោយពីជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស យកមកជិះប្រើប្រាស់ក្នុងការធ្វើដំណើរ បែរជាយកទៅបញ្ចាំយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន លុះម្ចាស់ឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីរសៀល ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៦នៅម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ដោយមានពាក្យបណ្តឹង ពីម្ចាស់រថយន្ត។

ស្រ្តីជាប់ចោទ មានឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរគួកជេរដី ស្នាក់នៅតាមផ្ទះសំណាក់មានស្រុកកំណើតភូមិម៉ុងបារាំងសង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងស្រ្តីម្នាក់ទៀតឈ្មោះ សំរិទ្ធ ភន ជាអ្នកផ្សំគំនិត។

បើតាមបុរសជាម្ចាស់រថយន្តមានឈ្មោះសុខ ភារម្យ អាយុ៣៣ឆ្នាំជាមន្រ្តីយោធាស្នាក់នៅផ្ទះលេខ២០ហាសផ្លូវលំភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ៍យ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦បានជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ស៊េរីឆ្នាំ2002 ពាក់ស្លាកលេខ ភ្នំពេញ 2D-9090 បានជួលរថយន្តនោះទៅឲ្យឈ្មោះ ស្រីវ៉ាង ដោយក្នុងមួយខែ១១០០ដុល្លារ។

លុះមកដល់ថ្ងៃទី២០ខែឆ្នាំដដែលឈ្មោះ ស្រីវ៉ាង បានយករថយន្តដែលខ្លួនជួលនោះយកទៅដាក់បញ្ចាំទៅឲ្យឈ្មោះវង្ស សេងហួត ក្នុងតំលៃ៩០០០ដុល្លារ ពេលប្រគល់លុយរួចរាល់ហើយឈ្មោ វង្ស សេងហួតបានយករថយន្តទៅផ្ញើរទុកនៅផ្ទះឪពុក គីម ទ្រី ដែលមានទីតាំងនៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ លុះម្ចាស់ដឹងក៏ប្ដឹងសមត្ថកិច្ចខណ្ឌសែនសុខឲ្យជួយស្រាវជ្រាវទើបនៅថ្ងៃកើតហេតុប្រទះឃើញស្រ្តីខាងលើក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យនគបាលខណ្ឌសែនសុខតែម្តង។

ក្រោយពីឃាត់ខ្លួនស្រ្តីខាងលើត្រូវនគរបាលធ្វើការសាកសួរ បន្ត និតិវិធីតាមផ្លូវច្បាប់និងស្រាវជ្រាវតាមរកចាប់បក្សពួកជាបន្តទៀត ៕

20160910_155020 20160910_155100 20160910_155134 20160910_155123

តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print