គ្រោះថ្នាក់ចរាចរណ៍សោះបែជាប្រើហឹង្សាសមត្ថកិច្ចឃាត់ខ្លួន២នាក់រត់គេចខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ក្នុងចំណោម៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនដោយសារជនខាងលើប្រើហិង្សាវាយទៅលើយុវជនម្នាក់ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍រឿងរឺម៉កដឹកបាយជ្រូកនិងរថយន្ត។

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៩និង១៥នាទីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នៅផ្លូវបេតុងកែងផ្លូវ១០១៩ក្រុម៤ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសដែលឃាត់ខាងលើ ទី១ ឈ្មោះឡូ វុទ្ធី អាយុ៤០ឆ្នាំមុខរបរយោធាស្នាក់នៅផ្លូវលំភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ឈ្មោះឃុត សុខាអាយុ៣៦ឆ្នាំមុខរបរមន្ត្រីរាជការនៅក្រសួងកាងារស្នាក់នៅ ភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ចំណែក២នាក់ទៀតបានរត់គេចខ្លួនក្រោយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះហើយ។

ដើមបណ្តឹងឈ្មោះកែវ លិ អាយុ២៥ឆ្នាំមុខរបរដឹកបាយជ្រូកស្នាក់នៅភូមិកណ្តាលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាមុនដំបូងឃើញយុវជនរងគ្រោះបើករឺម៉កដឹកបាយជ្រូកម្នាក់ឯងលើផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកែងផ្លូ១០១៩អ្នកបើករឺម៉កដឹកបាយជ្រូកប្រឹងបើកឡើងចំណោទតែឡើងមិនរួចក៍វិលក្បាលម៉ូតូហោះមកប៉ះចំពាក់កណ្តាលផ្នែកខាងឆ្វេងរថយន្តកាមរីឆ្លាមពណ៌ស្ករស្លាកលេខភ្នំពេញ2G-3397 ដែលបើកមកពីក្រោយរឺម៉កប៉ុន្តែមិនមានរងរបួសអ្វីឡើយ។

ប្រភពបានប្រាប់ទៀតថាក្រោយកើតហេតុគេបានឃើញអ្នកបើករឺម៉កដឹកបាយជ្រូកដោយដឹងកំហុសបានសំពះសុំទោសទៅលើអ្នកបើករថយន្តពេលនោះគេសង្កេតឃើញអ្នកនៅក្នុងរថយន្តមានប្រុសៗ៤នាក់បើកទ្វារថយន្តចេញមកធ្វើសកម្មភាពវាយនិងប្រើហឹឹង្សាទៅលើយុវជនខាងលើសូម្បីសមត្ថកិច្ចទៅអន្តរាគមន៍ក៍ជនខាងលើនៅធ្វើច្រងេងច្រងាងដាក់ដែលក្រោយប្រើហិង្សាហើយបុរស២នាក់បានគេចខ្លួនបាត់សល់២នាក់សមត្ថកិច្ចឃាត់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនទាំង២នាក់បានប្រាប់ទាំងអាការះធំក្លិនស្រារថាពួកគាត់មិនបានវាយតប់ទៅលើយុវជនខាងលើឡើយតែទោះជាយ៉ាងណា យោងតាមសម្ដីជនរងគ្រោះសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនទាំង២នាក់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំសាកសួរបន្ត៕

image image image image

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print