ធនាគារ​ជាតិ ​ផ្ដល់​អាទិភាព​សំណើលើកលែងការទូទាត់​សង​ឥណទាន​ ឱ្យ​កងទ័ព​ជួរមុខមុនលើវិធានការ​ជួយ​សម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ បាន​ប្រកាស​ផ្ដល់​អាទិភាព​សម្រប​សម្រួល​សំណើ​លើកលែងការទូទាត់សងឥណទានរបស់កងទ័ពជួរមុខជាមុន ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ កំពុងការពារទឹកដីក្នុងសមរភូមិប្រយុទ្ធ។

ការសម្រេចបែបនេះ ​បានធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធ​នឹងការ​ទូទាត់​សងឥណទានពីអតិថិជនដែលជាកងទ័ព ​និងជាជនភៀសសឹកកើនឡើងច្រើន ដែល​ធ្វើឱ្យដំណើរការនៃការសម្របសម្រួលមានការយឺតយ៉ាវពីគ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ។​

​ធនាគារជាតិ កាលពីថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥ ​​បានណែនាំឱ្យគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​លុប​ចោល​ឥណ​ទាន​​​​រហូត​ដល់ ​៨០ លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិនពលី និងលុបចោលឥណទាន ១០ លានរៀល ចំពោះទា​ហាន​ពិការ​នៅក្នុងសមរភូមិ។ ​

...

ធនាគារជាតិ​សម្រេច​ឱ្យ​លើក​លែង​កម្រៃ ​និង​ការផាក​ពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែង​ការ​ទូ​ទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print