ឡំប្រឺតាបុកម៉ូតូពីក្រោយបណ្តាលឲ្យរងរបួស៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់និងយុវនារីម្នាក់បានរងរបួសធ្ងន់-ស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបានឡំប្រឺតាបេីកបុកពីក្រោយហេីយបើកគេចបាត់កាលពីវេលាម៉ោង៨និង១២នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ទីចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួស ឈឺមួយចំហៀងខ្លួន មានអាសយដ្នាននៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះទី២មានឈ្មោះ ជា វែង ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកក្បាលផ្មែកខាងស្តាំ មានអាសយដ្នាននៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍  ខេត្តកំពង់ធំ។ ជនរងគ្រោះទី៣មានឈ្មោះ ណាក់ មេសា  ភេទស្រី អាយុ១៧ឆ្នាំ រងរបួសរលាត់ដៃខាងស្តាំ មានអាសយដ្នាននៅភូមិសំរោងជេីង  ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានឡំប្រឺតាមួយគ្រឿងបេីកមកពីក្រោយលឿនជ្រុលទៅបុកម៉ូតូបណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាល៣នាក់​ ហើយភ្លាមៗនោះឡំប្រឺតាបង្កហេតុបានបេីកគេចខ្លួនបាត់ទៅ។

...

ក្រោយកេីតហេតុ ជនរងគ្រោះទាំង០៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនជនរងគ្រោះមកទទួលយកទៅវិញ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print