បុរសម្នាក់ធ្វេីអត្តឃាតដោយចង.ក ជាប់នឹងរបងលួស

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈពលរដ្ឋប្រទះឃេីញសពបុរសម្នាក់ធ្វើអត្តឃាតដោយចងក
នៅវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងកំពុងសាងសង់គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព) ឈ្មោះ ឆាង សិលា ហៅ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតភូមិព្រះអណ្តូង ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ បច្ចុប្បន្ន:ស្នាក់នៅ ឃ្លាំងកំពុងសាងសង់គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(កន្លែងកើតហេតុ) ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៦និង០០នាទី ឈ្មោះ ពុំ ប៉ៃ ភេទប្រុស អាយុ៤៨ឆ្នាំ បានក្រោកពីដេកហើយដើរទៅបន្ទប់ទឹកដែលនៅខាងក្រោយឃ្លាំងកំពុងសាងសង់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលឈ្មោះ ពុំ ប៉ៃ ដើរជិតដល់បន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះ(សព) បានចងកជាប់នឹងរបងលួសស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោឡោទូរសព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង ។
តាមការពិនិត្យកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ថា ជនរងគ្រោះស្លាប់ដោយសារចងក(អត្តឃាត)ពិតប្រាកដមែន ។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print