ឆ្លងរចន្តអគ្គិសនីធ្វើឲ្យផ្ទះមួយខ្នងនិងសម្ភារៈជាច្រើនរងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ដោយសារឆ្លងចរន្តខ្សែភ្លើងផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិ​ស្វាយ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ។
សមត្ថកិច្ចប្រាប់ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង  ទំហំ០៨ម៉ែត្រx០៩ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ។

លោកវរសេនីយ៍ទោ គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ  ប្លង សំបឿយ ​ ភេទប្រុស អាយុ​៧៣ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុ បណ្ដាលឲ្យខូចខាតរួមមាន៖
-ផ្ទះ០១ខ្នង ទំហំ០៨ម៉ែត្រx០៩ម៉ែត្រខូចខាតទាំងស្រុង
-គ្រែឈើចំនួន៣
-ទូទឹកកកចំនួន១
-ប្លង់ដីចំនួន១០ប្លង់(១០ក្បាលដី)
-ថវិកាចំនួន១.០០០.០០០៛(មួយលានរៀល)
-ឯកសារសំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារនិងសម្ភារៈខោអាវមួយចំនួន។
លោកអធិការបញ្ជាក់ថា មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។   ក្រោយពីទទួលបានព័ត៌មាននេះភ្លាម  កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកថ្មពួកព្រមទាំងកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ថ្មពួក សរុបចំនួន១២នាក់ រូមទាំងអាជ្ញាធរ  ប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់និងគ្រប់គ្រងបានទាំងស្រុង(១០០%) ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកថ្មពួកចំនួន០១គ្រឿង ប្រើទឹកអស់ចំនួន០១ឡាន ព្រមទាំងប្រើម៉ូទ័របូមទឹកអណ្ដូង និងដងទឹកពាងនៅក្បែរកន្លែងកើតហេតុផង។ ករណីនេះមិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់ទេ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print