អំណោយសាច់គោស្រស់និងជ្រូកចំនួន៦តោននិងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខ របស់សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិត តាមរយៈរដ្ឋបាលរាជធានិភ្នំពេញ បានដឹកមកប្រគល់ដល់ដៃវីរកងទ័ព៣គោលដៅ នៅទិសខេត្ដព្រះវិហារ

ចែករំលែក៖

ព្រះវិហារ ៖ អំណោយជាសប្បុរសធម៏ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជាសាច់គោស្រស់ចំនួន ៦តោន  និងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃ វីរកង ទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំង នៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។

   អំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតីនិងលោក ជំទាវបណ្ឌិត នាពេលនេះ ត្រូវបានដឹកយកមកប្រគល់ជូនដល់ កងពលតូចអន្តរាគមន៍លេខ១២៨ប្រចាំទិសទី១ ខេត្ដព្រះវិហារ ,កងពលធំលេខ៣ និងទីបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ  នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ តាមរយៈគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក  អ៊ុឹម រ៉នហាស្សាន់ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ 

   ក្នុងឱកាសនោះ លោក អ៊ុឹម រ៉នហាស្សាន់ អភិបាលរងរាជ ធានីភ្នំពេញ តំណាង លោក ឃូង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូប កាយប៉ុណ្ណោះតែបេះដូង ឆន្ទៈមនសិកាទឹកចិត្តស្មារតីនៅជាប់ជាមួយ បងប្អូនវីរកងទ័ពយើងជាដរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាកយរដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកអំណោយជាសាច់គោស្រស់,សាច់ជ្រូកចំនួន៦តោន និងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនវីរកងទ័ពដែលប្រចាំការទាំង៣ទិស នៅខេត្ដព្រះវិហារនាថ្ងៃនេះ ជាមហាទឹកចិត្ដដ៏ថ្លៃថ្លា ក្នុងការ យកចិត្ដទុកដាក់ ពីសុខទុកដល់កងកម្លាំងរបស់យើង មិនតែប៉ុណ្ណោះ សម្ដេចបានគិតគូពីសុខទុកជីវភាពគ្រួសារកងទ័ព និងជនភៀសសឹកថែមទៀតផង ។ 

  លោកអនុសេនីយ៏ឯក តន ស្រៀន  ប្រធានផ្គត់ផ្គង់ស្បៀង នៃ កងពលតូចអន្តរាគមន៍លេខ១២៨ ដែលប្រចាំការទិសទី១ ខេត្ដព្រះវិហារ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ហ៊ុនម៉ាណែត ដែលបាននាំយកអំណោយសប្បុរសធម៏ ជាសាច់គោស្រស់ចំនួន១តោន  និងគ្រឿងឧបភោគ បរិ ភោគសម្ភារៈជាច្រើនមុខទៀត តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ដែលបានចាត់តំណាង ឯកឧត្ដម អុឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានដឹកយកមកប្រគល់ ជូនដល់ដៃ វីរៈកងទ័ពយើងដែលប្រចាំការទិសទី១ ខេត្ដព្រះវិហារនេះ ។

  លោកឧត្ដមសេនីយ៏ទោ អ៊ូ ណារិន មេបញ្ជាការរងនាយ សេនាធិការកងពលធំលេខ៣ ប្រចាំទិសស្រុកជាំក្សាន្ដ បានសម្ដែងការត្រេកអរយ៉ាងខ្លាំងពីទឹកចិត្ដអាណិតស្រឡាញ់ របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់អំណោយជាសាច់គោស្រស់ចំនួន១០០០គីឡូក្រាម និងសាច់ជ្រួកចំនួន១៥០០គីឡូក្រាម រួមជាមួយគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀត ដែលផ្ដល់តាមតយៈ រដ្ឋបាលរាជធានីភ្នំពេញនាងថ្ងៃនេះ ។ ក្នុងនាមតំណាងនាយទាហាន ពលទាហានកងពលធំលេខ៣ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់តំណាងឯកឧត្ដមអ៊ុឹម រ៉នហាស្សាន់ អភិបាលរងរាជធានី បានដឹកអំណោយមកប្រគល់ជូន។ សូមឱ្យជួប តែសេចក្ដីសុខ សេចក្ដីចម្រើនជារៀងរហូត ដើម្បីបន្ដដឹកនាំមាគ៌ាប្រទេសជាតិមាតុឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត ។ ខ្ញុំសូមប្ដេជ្ញាយកជីវិតការពារទឹកដីមិនឱ្យខ្លាំងសត្រូវចោ សៀម មកឈ្លានពានដណ្ដើមយកទឹកដីកម្ពុជាបានឡើយ ។ 

   លោកវរៈសេនីយ៏ឯក តែ សំណាង មេបញ្ជាការងនាយកដ្ឋានអង្គរក្សទទួលផែនការពារទិសទី៣ ខេត្ដព្រះ វិហារ បានបញ្ជាក់ឱ្យដឹងដែរថា៖ កងកម្លាំងយើងកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រុំដែនយ៉ាងរឹងមាំ និងមានការប្រុងប្រយត្ន័ខ្ពស់ ក៏ដោយសារមានការយកចិត្ដទុកដាក់ពី ថ្នាក់ដឹកនាំបានល្អ ពិសេស ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត តាមគាំទ្រនិងផ្ដល់ការលើកទឹកចិត្ដដល់នាយទាហាន ពលទា ហានយើងគ្រប់ពេលផងដែរ ។

  ជាក់ស្ដែងថ្ងៃនេះសម្ដេចបាននាំយកអំណោយសប្បុរសធម៏ ជាសាច់គោស្រស់ចំនួន១០០០គីឡូក្រាម សាច់ជ្រូកចំនួន ១៥០០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃ វីរកងទ័ពការពារព្រុំដែនទិសទី៣ ខេត្ដព្រះវិហារ នាពេលនេះ ។ យើងខ្ញុំតំណាងឱ្យពលទាហា នាយទាហានទាំងអស់សូមប្ដេជ្ញាការពារទឹកដី ដោយមិនឱ្យចោសៀមចូល ទន្ទ្រានកាន់កាប់លើបូរណភាពទឹកដីកម្ពុជាយើងបានឡើយ ។

លោក អ៊ុឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ក៏ បានពាំនាំផ្ដាំផ្ញើរនូវការសាកសួរសុខទុក ពីសំណាក់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមបងប្អនវីរកងទ័ពជួរមុខយើងទាំងអស់ មានការជឿជាក់ទុកចិត្តលើប្រមុខរាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកបងប្អូនចោល នោះឡើយ ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print