ពូកែរករឿងពេកប្រពន្ធរត់ទៅផ្ទះ ប្តីទៅតាមមានទាំងកូនកាំបិតអង្គុយចាំមុខផ្ទះម៉ែក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២៦នេះថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ  ឃឹម  សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យ០១នាក់។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលរកាកោះ សហការជាមួយកម្លាំងប្រជាការពារល្បាតនៅចំណុចលើផ្លូវបេតុង ក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ មឿន ជៀន ភេទប្រុស អាយុ៣៤ឆ្នាំមានស្រុកកំំណើតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។ 

បច្ចុប្បន្នជួនសង្ស័យខាងលើនេះស្នាក់ផ្ទះជួលភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងឈរនៅលើផ្លូវបេតុងម្នាក់ឯង ដោយមានការសង្ស័យក៏បានឃាត់សួរនាំ ត្រួតពិនិត្យឃើញមានកូនកាំបិតចុងស្រួច

ចំនួន២ និងកន្ត្រៃកាត់អំបោះ១។ ក្រោយការសួរនាំជនសង្ស័យបានឆ្លើយថា រូបគេដាក់កូនកាំបិតតាមខ្លួនសំរាប់ទុកការពារខ្លួន។

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក រួមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print