សុំតាទិញម៉ូតូមិនបានទាញយកដុំបេតុងកែច្នៃសម្រាប់ហាត់ប្រាណវ៉ៃតាចំក្បាលពីក្រោយរងរបួសធ្ងន់ ត្រូវនគរបាលខណ្ឌដង្កោចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ពងទឹកចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសហព័ន្ធ (ប្រើដុំបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណវ៉ៃជនរងគ្រោះ ជីតាបង្កេីត ) កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខៀវ នួន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០១នាក់ឈ្មោះ រស់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។
សម្ភារៈបាត់បង់៖ គ្មាន ។ រីឯវត្ថុតាងចាប់យក៖ ដុំបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណចំនួន០១។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ខៀវ នួន ភេទប្រុស អាយុ៧៦ឆ្នាំ កំពុងនៅផ្ទះស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ រស់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ(ត្រូវជាចៅបង្កើត)បានដើរមកនិយាយសុំជនរងគ្រោះទិញម៉ូតូ ហើយជនរងគ្រោះក៏បានស្ដីបន្ទោសឲ្យជនសង្ស័យរួចនិយាយថា តាគ្មានលុយទេ។ ពេលនោះ ជនសង្ស័យស្ទុះទៅយកដុំបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណវ៉ៃមកលើជនរងគ្រោះចំក្បាលខាងក្រោយបណ្តាលឲ្យបែកហូរឈាមសន្លប់ដួលទៅលើបេតុងក្នុងផ្ទះ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹក កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុក៏បានជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកដើម្បីចាត់ការតាមនីតិវិធី។  ចំណែកជនរងគ្រោះសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ (មន្ទីរពេទ្យព្រះកុសុមៈ ) ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពយកដុំបេតុងចាក់កែច្នៃសម្រាប់ហាត់ប្រាណវ៉ៃជនរងគ្រោះប្រាកដមែន រួចឈ្មោះ សាន មាឃ ភេទប្រុស អាយុ២៩ឆ្នាំ តំណាងឲ្យជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print