ជិះម៉ូតូចាប់ហ្វ្រ័ងដួលរងរបួសបាក់ដងកាំបិតត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងស្រីម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងរអិលដួលបណ្តាលឲ្យរងរបួសបាក់ដងកាំបិតម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១៩នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជួន ធីតាវល័ក្ខ   ភេទស្រី អាយុ១៨ឆ្ឆ្នាំ រងរបួសបាក់ដងកាំបិតខាងស្តាំ មានអាសយដ្នាននៅ ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1LC 6853​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចកេីតលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែចាប់ហ្វ្រ័ររអិលដួលបោកនិងថ្នល់បណ្តាលឲ្យរងរបួសបាក់ដងកាំបិតខាងស្តាំ។

...

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print