នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័និងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឃំុកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។
លោកវរសេនីយ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះទី១ ឈ្មោះ ប៊ុន សុខលាង ហៅឡាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ាសីុនទឹក ឃំុមេមតមត់ ស្រុកមេមត់ ទី២ ឈ្មោះ សឹុម ស្រីុន ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិដារលិច ឃំុដារ ស្រុកមេមត់ ទី៣ ឈ្មោះ គិត ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ជីប៉េះ ឃំុមេមត់ ស្រុកមេមត់ ទី៤ឈ្មោះ ពិន តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ បុរីតេជោសែន ឃំុដារ ស្រុកមេមត់ ។ ក្នុងនោះសម្មត្ថកិច្ចជំនាញដកហូតបានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននាំមកកន្លែងអធិការស្រុកដើម្បីបន្តនិតិវិធី៕

image image image image

ដោយៈវណ្ណះ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print